30 C
Phnom Penh
Saturday, July 27, 2024

ដ្ឋបាលក្រុងសិរីសោភ័ណ បានចេញលិខិតបដិសេធច្រានចោលនូវការលើកឡើងថាមានការរុះរើផ្សារក្រុងសិរីសោភ័ណ ជាព័ត៌មានមិនពិត

ខេត្តបន្ទាយមានជ័យ: ក្រោយមានការលេចឮនូវពាក្យចចាមរាមតៗគ្នា និងមានសារជាសម្លេងចែកចាយតាមបណ្តាញសង្គមថា “មានការរុះរើជួសជុលផ្សារសិរីសោភ័ណ និងជួលតូបក្នុងតម្លៃថ្លៃជាដើម” នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលក្រុងសិរីសោភ័ណ បានចេញលិខិតបដិសេធច្រានចោលនូការលើកឡើងថាដែលមានការរុះរើផ្សារជាព័ត៌មានមិនពិតនោះទេ។

នៅក្នុងសេចក្តីជូនដំណឹងបដិសេធនោះរដ្ឋបាលក្រុងសិរីសោភ័ណ បានធ្វើការជម្រាបជូនដល់សាធារណៈជន បងប្អូនប្រជាពលរដ្ឋ អាជីវក ដែលលក់ដូរក្នុងផ្សារសិរីសោភ័ណ ទាំងអស់ឲ្យបានជ្រាបថាមានជនមួយចំនួន បានបំភ្លើសព័ត៌មានមិនពិតថា “មានការរុះរើជួសជុលផ្សារសិរីសោភ័ណ និងជួលតូបក្នុងតម្លៃថ្លៃជាដើម” ដោយមានការចែកចាយសម្លេងតៗគ្នាតាមបណ្ដាញសង្គម។ ករណីនេះរដ្ឋបាលក្រុងសិរីសោភ័ណកំពុងឲ្យសមត្ថកិច្ចស្រាវជ្រាងរកម្ចាស់សម្លេង និងអ្នកផ្ដើមគំនិតបំផុសព័ត៌មានមិនពិតនោះ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ និងសូមច្រានចោលព័ត៌មាននេះទាំងស្រុង។ ទន្ទឹមនឹងនោះរដ្ឋបាលក្រុងសិរីសោភ័ណ ក៏បានធ្វើការអះអាងជូនដល់សាធារណៈជនបងប្អូនប្រជាពលរដ្ឋ អាជីវករ ផងដែរថាផ្សារសិរីសោភ័ណ មិនមានការរើរុះឬសាងសង់ថ្មីនោះទេ។

សូមបញ្ជាក់ផងដែរថាក្រោយពីមានការបិទខ្ទប់ផ្សារសិរីសោភ័ណ ដែលនៅចំកណ្តាលខេត្តកាលពីថ្ងៃទី១៤ ខែសីហា អាជ្ញាធរមិនទាន់មានការបើកដំណើរការផ្សារឡើងវិញនោះទេ ក្នុងនោះមុននឹងបើកដំណើរការផ្សារខាងលើឡើងវិញអាជ្ញាធរខេត្តតម្រូវឲ្យមានការបាញ់ថ្នាំសម្លាប់មេរោគ សម្អាតអនាម័យទាំងក្នុង និងក្រៅបរិវេណផ្សារឲ្យបានស្អាតសិនទើបបើកដំណើរការវិញបាន។នៅក្នុងនោះផងដែរលោកឆាយាអភិបាលក្រុងសិរីសោភ័ណបានប្រាប់អ្នកសារព័ត៌មានយើងថាខណៈពេលនេះដោយសារតែមានការផ្ទុះជំងឺ covid-19 ជាបន្តបន្ទាប់ផ្សារសិរីសុភ័ណមិនទាន់អាចបើកឱ្យដំណើរការបាននៅឡើយទេ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img