29 C
Phnom Penh
Sunday, March 3, 2024

ដៃ​គូ​របស់ ព្រំ សំណាង មិន​​មែន​​កីឡាករ​អ៊ីស្រាអែល​​ Elad ​នៅ​​ Thai Fight

ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​មាន​ការ​ផ្គូផ្គង​ត​ៗ​គ្នា​ថា អ្នក​ប្រដាល់​គុន​ខ្មែរ ព្រំ សំណាង នឹង​ប៉ះ​ដៃ​គូ​អាយុ​ក្មេង​ជាង​ខ្លួន​ស្ទើរ​ពាក់​កណ្តាល​របស់​ប្រទេស​អ៉ីស្រាអែល Elad Saman នៅ​កម្មវិធី Thai Fight នា​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២៣ ខាង​មុខ​នេះ។

ទោះ​ជា​យ៉ាង​ណា កម្មវិធី​ប្រដាល់ Thai Fight បាន​ចេញ​​ដៃ​គូ​ប្រកួត​ជា​ផ្លូវ​ការ​ហើយ​សម្រាប់​កីឡាករ​អ៉ីស្រាអែល​រូប​នេះ​គឺ​កីឡាករ​ថៃ Kitti Sor.Tor ដែល​ជា​ការ​ប្រកួត​ទម្ងន់​៧៤​គីឡូក្រាម។

កីឡាករ​អ៉ីស្រាអែល​ Elad Saman អាយុ​ប្រហែល​ជា​២៣​ឆ្នាំ​ប៉ុណ្ណោះ ប៉ុន្តែ​មាន​កម្ពស់​រហូត​ដល់​១.៨៦​ម៉ែត្រ និង​ធ្លាប់​ប្រកួតបាន​ប្រហែល​ជា​៥០​ដង។ រូប​គេរឹងមាំ និង​មាន​ក្បាច់​ប្រយុទ្ធ​ចម្រុះ​ល្អ​ទាំង​កណ្តាប់​ដៃ ទាត់ និង​កែ។ រូប​គេ​ធ្លាប់​ឈ្នះ កីឡាករ​ថៃ ស៊នខាវ ដែល​ធ្លាប់​ស្មើ ព្រំ សំណាង។

ដូច្នេះ​មាន​ន័យ​ថា ព្រំ សំណាង មិន​ទាន់​ប៉ះ​កីឡាករ Elad Saman ទេ ហើយ​ក៏​នៅ​មិន​ទាន់​ច្បាស់​ទេ​ថា កីឡាករ​កម្ពុជារូប​នេះ​ត្រូវ​ប៉ះ​ដៃ​គូ​រូប​ណា​ដែរ​នា​​ថ្ងៃទី​២៦ ខែ​កុម្ភៈ​ ខាង​មុខ​នេះ។

យ៉ាង​ណា កម្មវិធី Thai Fight មាន​កីឡាករ​ច្រើន​ទាំង​ថៃ និង​បរទេស​ដែល​មាន​ទម្ងន់​ចាប់​ពី​៧១​គីឡូក្រាម​ឡើង។ ដៃគូ​​ដែល​អ្នក​គាំទ្រ​កម្ពុជា​ចង់​ឃើញ​ ព្រំ សំណាង ជួប​គឺកីឡាករ​ថៃ​ Tengnueng Sitjesairoong ​​ ​ដែល​មាន​ខ្សែ​ក្រវាត់​៥​ប្រភេទ​ទម្ងន់ខុស​គ្នា ហើយ​នេះ​ជាកីឡាករ​ខ្លាំង​ពិត​ប្រាកដ។ កីឡាករ​ថៃ​រូប​នេះ​ធ្លាប់​ផ្តួល​កីឡាករ​កម្ពុជា សុខ ទូ ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​១។

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img