30 C
Phnom Penh
Saturday, July 27, 2024

ដឹងទេ! ទីតាំងណាខ្លះ ដែលពាក់ព័ន្ធនឹងវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី Delta ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖  បច្ចុប្បន្នវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា(Delta)  បាននិងកំពុងតែរាលដាលក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលក្រុមគ្រូពេទ្យបានរកឃើញអ្នកឆ្លងជាច្រើន  និងទីតាំងមួយចំនួនដែលមានការពាក់ព័ន្ធជាមួយនឹងវីរុសនេះ។  

យោងតាមការឱ្យដឹងពី  អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩បានឱ្យដឹងថា  ទីតាំងដែលវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា(Delta)  កំពុងតែរាត្បាតគឺ៖

–  គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អា អឹម ខេ  (AMK Microfinance) ដែលមានទីតាំងស្ថិតនៅ  ផ្ទះលេខ៦ ភូមិត្រពាំងថ្លឹង  ផ្លូវវេងស្រេង  សង្កាត់ចោមចៅ១   ខណ្ឌពោធិ៍សែនជ័យ អ្នកជំងឺកូវីដ-១៩ គឺជាបុគ្គលិកធ្វើការនៅទីតាំងនេះ។

–  ផ្សារដេប៉ូ បានរកឃើញករណីវិជ្ជមាន វីរុសកូវីដ-១៩ចំនួន  ៥ នាក់ ក្នុងនោះរួមមាន  អ្នកលក់ជុំវិញផ្សារ ៣នាក់ (អ្នកលក់ទឹកកក, អ្នកលក់គ្រឿងឡាន ), អ្នកនៅផ្ទះ១នាក់ និងសិស្ស១នាក់។  

–  ទីសក្ការៈព្រះអង្គដងកើ ខាងមុខព្រះបរមរាជវាំង  បានរកឃើញវិជ្ជមាន វីរុសកូវីដ-១៩ ចំនួន ១ ករណី ដែលជា តាអាចារ្យ មានវ័យ  ៣៦ឆ្នាំ  ក្រោយពីបានរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta បានទៅកាន់ទីនោះ។

–  ជាងជួសជុលជើងក្រោមរថយន្ត ធន់តូច គ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅផ្ទះ ២៣៦ ផ្លូវ៣៥ ភូមិតាឡុង២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ អ្នកជំងឺកូវីដ-១៩ គឺម្ចាស់ទីតាំង។ 

–  មជ្ឈមណ្ឌលថែរក្សា សម្ជស្ស សុភា ដែលមានទីតាំងនៅក្បែរ ផ្សារសុវណ្ណា រកឃើញវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta លើបុគ្គលិកម្នាក់  ដែលទីតាំងនេះ ព្យាយាមលាក់បាំង និង Live​ facebookថាកន្លែងរបស់ខ្លួនគ្មានករណីនេះកើតឡើង។ ប៉ុន្តែក្រុមការងារចុះទៅយកសំណាក បុគ្គលិកនៅទីតាំងខាងលើនេះ ដោយសារ តែអ្នកវិជ្ជមានវីរុសកូវីដ-១៩ បំប្លែងថ្មី Delta រកឃើញនៅផ្សារដេប៉ូ បានទៅកាន់ទីតាំងនេះ។

បន្ទាប់ពីរកឃើញអ្នកពាក់ព័ន្ធវីរុសកូវីដ-១៩ បំប្លែងខ្លួនថ្មី ដែលតា(Delta) នៅទីតាំងខាងនេះ  អនុគណៈកម្មការស្រាវជ្រាវកូវីដ-១៩  ក៏បានធ្វើការពាវនាវដល់ប្រជាពលរដ្ឋ ដែលបានទៅ ឬមានទំនាក់ទំនងជាមួយបុគ្គលិកធ្វើការនៅទីតាំងខាងលើ ត្រូវយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ថ្ងៃ  ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងនេះ។  ម្យ៉ាងវិញទៀត  ចំពោះប្រជាពលរដ្ឋ ដែលបានទៅប្រើប្រាស់ សេវាកម្ម នៅទីតាំងខាងលើនេះ ដាក់ខ្លួននៅដាច់ដោយឡែក និងប្រញាប់ទៅធ្វើតេស្តជាបន្ទាន់ នៅកន្លែងយកសំណាក ដែលនៅជិតបំផុត៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img