30 C
Phnom Penh
Saturday, July 27, 2024

អាញាធរខេត្តកំពង់ស្ពឺ កំពុងមានមោទនភាព ដែលខេត្តមួយនេះស្ទើរតែគ្មានអ្នកឆ្លងកូវីដ-១៩

ស្តាប់អត្ថបទជាសម្លេង

កំពង់ស្ពឺ៖ អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង បានថ្លែងថាមិនយូរទេខេត្តកំពង់ស្ពឺ នឹងគ្មានអ្នកឆ្លងជំងឺកូវីដ-១៩ ខណៈខេត្តនេះមានអ្នកឆ្លងថ្មីកាន់តែតិចទៅៗ។ ការរំពឹងដោយក្តីមោទនភាពដូច្នេះ បន្ទាប់ពីចំនួនអ្នកឆ្លងក្នុងខេត្តសម្រាប់ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានអ្នកឆ្លងត្រឹមតែ ៥ប៉ុណ្ណោះ។

លោក វ៉ី សំណាង បានលើកឡើងថា ទោះជាមានករណីឆ្លងត្រឹម ០៥នាក់ ក្នុងសហគមន៍ក្នុងថ្ងៃនេះ លោកនៅតែសំណូមពរយ៉ាងទទូចដល់ប្រជាពលរដ្ឋទាំងអស់បន្តអនុវត្តវិធានការការពាររបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ឱ្យបានម៉ឺងម៉ាត់បន្តទៀត ដើម្បីឱ្យចំនួនអ្នកឆ្លងកាន់តែថយចុះជាងនេះ និងកាត់ផ្តាច់ការឆ្លងថ្មីឱ្យមកនៅត្រឹមសូន្យនាក់នាពេលខាងមុខ។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ចំនួនអ្នកឆ្លងថ្មីមានចំនួន០៥នាក់(ស្រី០២នាក់) ក្នុងនោះបុគ្គលិកក្រុមហ៊ុនដឹកជញ្ជូន០២នាក់ អាជីវករផ្សារឧដុង្គ០១នាក់ មន្ត្រីនគរបាលស្រុកបរសេដ្ឋ០១នាក់ និងអ្នកពាក់ព័ន្ធ ឬអ្នកមានរោគសញ្ញាសង្ស័យ និងចូលសម្រាកពេទ្យ ០១នាក់។ 

សូមបញ្ជាក់ថា ក្នុងព្រឹត្តិការណ៍២០កុម្ភៈ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងកូវី-១៩សរុបចំនួន ៤២៤៣នាក់ និងបានជាសះស្បើយសរុប ៤ ០១០នាក់ នៅសល់ចំនួន ២៤១នាក់ និងមានអ្នកស្លាប់ចំនួន ១០៥នាក់៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img