30 C
Phnom Penh
Saturday, July 27, 2024

ជំនន់ទឹកភ្លៀង កំពុងជនលិចគោលដៅឈរជើងរបស់កងកម្លាំងនៅតាមបន្ទាត់ព្រំដែនចំនួន០៨ ក្នុងភូមិសាស្ត្រស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ ជំនន់ទឹកភ្លៀងដែលបានធ្លាក់ពីប្រទេសថៃ បាននិងកំពុងជន់លិចប៉ះពាល់ដល់កងកម្លាំងដែលកំពុងឈរជើងតាមបន្ទាត់ព្រំដែនចំនួន០៨គោលដៅ ក្នុងភូមិសាស្រ្តថ្មពួក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១។ ជំនន់នេះមានចម្ងាយជិត១០គីឡូម៉ែត្រ និងលិចតាមបន្ទាត់ព្រំដែនក្នុងទឹកដីកម្ពុជា ក្នុងនោះមានកន្លែងខ្លៈ៧០០ម៉ែត្រទៅជិត១.០០០ម៉ែត្រ។

លោកវរៈសេនីយ៍ឯក ឡុង សំណាង មេបញ្ជាការវរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨០៧ បានឱ្យដឹងថា ក្រោយពីជំនន់ទឹកភ្លៀងធ្លាក់ពីប្រទេសថៃ និងជំនន់ទឹកភ្លៀងធ្លាក់តាមបន្ទាត់ព្រំដែន បានជនលិចកំពុងប៉ះពាល់ដល់កម្លាំងនគរបាលការពារព្រំដែនគោកលេខ៨០៧ ដែលកំពុងឈជើងតាមបន្ទាត់ព្រំដែនការពារបូរណៈភាពទឹកដី និងទប់ស្កាត់ពលករចំណាកស្រុក ដែលគេចវេសធ្វើចត្តាឡីស័ក។ រហូតពេលនេះកងកម្លាំងមិនទាន់បានឱ្យដកចេញនៅឡើយទេ គឺនៅឈរជើងតាមទីទួលសុវត្ថិភាព តែបើទឹកនៅតែបន្តជន និងភ្លៀងនៅបន្តធ្លាក់អាចរកវិធីដោះស្រាយ តែនៅពេលនេះនៅតែបន្តការពារទប់ស្កាត់តាមបន្ទាត់ព្រំដែនដែលមិនអាចដកបានឡើយ។

លោកបានបញ្ជាក់ថា ក្រោយជំនន់ទឹកភ្លៀងជនលិច លោកបានចុះពិនិត្យស្ថាភាពកងកម្លាំងដែលកំពុងទទួលភារកិច្ចតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រស្រុកថ្មពួក ដែលបានជនលិចប៉ះពាល់ដល់កងកម្លាំង ដែលឈជើងតាមបន្ទាត់ព្រំដែនមានចំនួន៦គោលដៅ នៅប៉ុស្តិ៍អូរកំបត់ និង០២គោលនៅចំណុចប៉ុស្តិ៍គោកខ្វាវ ដែលទឹកកំពុងជនលិច ហើយប៉ុស្តិ៍យាមមានកន្លែងខ្លះកម្ពស់ទឹកជាងកន្លះម៉ែត្រ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img