30 C
Phnom Penh
Saturday, July 27, 2024

ជំនន់ទឹកភ្លៀងនៅក្រុងប៉ោយប៉ែត និងស្រុកមង្គលបុរី ជិតដល់កម្រិតប្រកាសអាសន្នហើយ

បន្ទាយមានជ័យ៖ ខណៈដែលជំនន់ទឹកភ្លៀងនៅស្រុកម៉ាឡៃបានស្រកចុះ ចំណែកនៅក្រុងប៉ោយប៉ែត និងស្រុកមង្គលបុរីវិញ កំពុងមានហានិភ័យខ្ពស់ ដោយសារសំណង់ពោធិ៍ពីរដើមក្នុងស្រុកមង្គលបូរីបានហក់ឡើងដល់កម្ពស់ ២, ៩៥ម៉ែត្រ ខណៈកម្រិតប្រកាសអាសន្ន ៣ម៉ែត្រ ហើយនៅល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ អាចនឹងប្រកាសអាសន្ននៅឃុំរហាត់ទឹក ក្នុងស្រុកមង្គលបូរី។

លោក ឡាយ សុធី អនុប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា ទឹកជំនន់នៅតាមដងស្ទឹងស្រុកមង្គលបូរីនៅចំណុចសំណង់ពោធិ៍ពីរដើម ដែលស្ថិតនៅឃុំរហាត់ទឹកនៅព្រឹក ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ជិតឈានទៅដល់កម្រិតប្រកាសអាសន្នហើយ។ ដោយឡែកទឹកជំនន់តាមដងស្ទឹងផ្នែកខាងលើជាប់ព្រំប្រទល់ស្រុកបវេល ខេត្តបាត់ដំបង និងដងស្ទឹងឃុំសឿ ឃុំចំណោម កម្រិតទឹកកម្ពស់ ២.៧០ម៉ែត្រ ទឹកស្រកមកផ្នែកខាងក្រោមបណ្តោយតាមដងស្ទឹងឃុំរហាត់ទឹក និងឃុំបត់ត្រង់ នៅចំណុចសំណង់ពោធិ៍ពីរដើម បានហក់ឡើងខ្លាំងដល់២,៩៥ម៉ែត្រ ដែលជាកម្រិតត្រៀមប្រកាសអាសន្ន។

លោក ឡាយ សុធី បានបញ្ជាក់ថា ការដែលកម្រិតទឹកនៅក្រុងប៉ោយប៉ែត និងស្រុកមង្គលបូរី ហក់ឡើងខ្លាំងនេះ ដោយសារតែកម្រិតទឹកស្រុកម៉ាឡៃបានស្រកស្រុងមកលិចនៅក្រុងប៉ោយប៉ែត ប៉ុន្តែមន្ទីរជំនាញសហការជាមួយអជ្ញាធរក្រុងបើកទ្វារទឹកចំនួន ៣កន្លែង និងកាយមុខទឹកចំនួន ៥កន្លែងហើយ នៅចំណុចដុងអារ័ញ្ញ ក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត រហូតដល់ម៉ោងនេះទឹកនៅហ្នឹងដដែល តែអាចថ្ងៃស្អែកស្រកជាបណ្តើរៗ បើភ្លៀងមិនបន្ថែម៕

ត្ថបទ និងរូបភាពដោយ Puthinews

អានបន្ត

spot_img