30 C
Phnom Penh
Saturday, July 27, 2024

ជំងឺកូវីដ-១៩ បានឆក់យកជីវិតពលរដ្ឋខេត្តត្បូងឃ្មុំ ២នាក់បន្ថែមទៀត និងបន្តរកឃើញអ្នកឆ្លងថ្មីចំនួន ១៣៤នាក់

ត្បូងឃ្មុំ៖ ជំងឺកូវីដ-១៩ នៅតែបន្តរីករាលដាលក្នុងសហកមន៍ខេត្តត្បូងឃ្មុំមានសភាពធ្ងន់ធ្ងរនៅឡេីយ និងបណ្តាលឱ្យមានអ្នកស្លាប់ជាបន្តបន្ទាប់ ខណៈនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តមួយនេះ​ បានបន្តរកឃើញអ្នកវិជ្ជមានថ្មីចំនួន ១៣៤នាក់បន្ថែមទៀត និងមានអ្នកស្លាប់ចំនួន ២នាក់ ដែលចំនួនអ្នកស្លាប់កើនដល់ ៥៩នាក់។ នេះបើយោងតាមរបាយការណ៍របស់មន្ទីសុខាភិបាលខេត្តត្បូងឃ្មុំ ដែលទទួលបាននៅថ្ងៃទី២១​ ខែកញ្ញា​ ឆ្នាំ២០២១។ 

ក្នុងរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា អ្នកកើតជំងឺកូវីដ-១៩ ក្នុងខេត្តត្បូងឃ្មុំ​ បានកើនឡើងដល់ចំនួន​ ៥៦២០នាក់ និងជាសះស្បើយទៅវិញចំនួន ៣៦៥២នាក់ ក្នុងនោះមានអ្នកស្លាប់ចំនួន ៥៩ នាក់ អ្នកកំពុងសម្រាក់ព្យាបាលចំនួន​ ១៨៩៦នាក់ និងកំពុងធ្វើចត្តាឡីស័កចនួន ១៩៩នាក់។​ ទន្ទឹមនឹងការផ្ទុះរីករាលដាលមិនថមថយនេះរដ្ឋបាលខេត្តត្បូងឃ្មុំបានសម្រេចបិតខ្ទប់នូវទីតាំងពាក់ព័ន្ធមួយចំនួន បូករួមទាំងផ្សារធំៗក្នុងខេត្តដូចជាផ្សារសួង ស្ថិតនៅក្រុងសួងជាដើម ដើម្បីកាត់ផ្តាច់ការចម្លងនៅក្នុងសហគមន៍បន្តទៀត។ 

ជាមួយគ្នានោះការងារចាក់វ៉ាក់សាំងក៏កំពុងសម្រុកចាក់ជូនប្រជាពលរដ្ឋ និងកុមារចាប់ពីអាយុ ៦ឆ្នាំឡើងទៅយ៉ាងសកម្មផងដែរ ខណៈគិតត្រឹមថ្ងៃទី២០ ខែកញ្ញា​ ឆ្នាំ២០២១ ការងារចាក់វ៉ាក់សាំងសម្រេចបាន ប្រភេទវ៉ាក់សាំង  Sinopharm/Beijing លើកទី១ បានចំនួន ១៤៣,០១២ នាក់ និងលើកទី២ បានចំនួន ៧៧,៩៨៩នាក់។ វ៉ាក់សាំងប្រភេទ Sinivac លើកទី១ បានចំនួន ១៣,១៣៦,៣៧០នាក់ និងលើកទី២ បានចំនួន ១០២៤៥៤នាក់។  វ៉ាក់សាំងប្រភេទ Janssen/J&J បានចំនួន ១១៣,០៤១នាក់។ វ៉ាក់សាំងប្រភេទ Astrazeneca UK សម្រាប់ដូសជំរុញបានចំនួន​ ១៦,១៩៧នាក់។ ប្រភេទវ៉ាក់សាំង Sinovac ក្មេងអាយុ ១២ ដល់១៧ ឆ្នាំ លើកទី១ បានចំនួន ៨៧,១១៤នាក់ លើកទី២ បានចំនួន ៧៤,១៩៤នាក់។ វ៉ាក់សាំង Sinovac ក្មេងអាយុពី៦ឆ្នាំដល់១១ឆ្នាំ ចាក់បានចំនួន ៤៥,៦២៥នាក់៕

អត្ថបទ និងរូបភាពដោយះ Puthi news

អានបន្ត

spot_img