26 C
Phnom Penh
Saturday, July 27, 2024

ជិះម៉ូតូវ៉ាគ្នាដួលនៅលើដងផ្លូវត្រូវរថយន្តធុនធំ កិនស្លាប់

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និងបុរសម្នាក់ទៀតបានរងរបួស បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ បន្ទាប់ពីពួកគេជិះម៉ូតូមួយគ្រឿង វ៉ាជែងជ្រុលចង្កូតទៅប៉ះរថយន្តធុនតូចមួយគ្រឿងបណ្តាលឱ្យដួលទៅនឹងថ្នល់ ក៏ត្រូវរថយន្តធុនធំមួយគ្រឿងទៀតកិន។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង ១០:៣០នាទី យប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នៅចំណុចខាងលិចបុរីមនោរម្យប្រមាណជា ៦០ម៉ែត្រ តាមបណ្តោយជាតិលេខ៤ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា សពជនរងគ្រោះមានឈ្មោះ ងួន វណ្ណៈ ភេទប្រុស អាយុជាង២០ឆ្នាំ ស្នាក់នៅម្តុំផ្លូវវេងស្រេងកាណាស៊ីធី ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។មុនកើតហេតុ គេឃើញបុរសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀត ជិះម៉ូតូឌ្រីមសង់មួយគ្រឿងពណ៌ស បិតតែមស៊េរីឆ្នាំ២០២១ ពាក់ស្លាកលេខបាត់ដំបង1N-9743 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ទិសដៅពីកើតទៅលិច។ លុះដល់ចំណុចកើតហេតុ បានវ៉ាជែងគ្នាជ្រុលចង្កូតទៅប៉ះនឹងរថយន្តធុនតូចមួយគ្រឿងបណ្ដាលឱ្យដួលលើថ្នល់ ស្របពេលមានរថយន្តធុនធំមួយគ្រឿងទៀតមិនចាំម៉ាកបើកបញ្ច្រាសទិសដៅគ្នាពីលិចទៅកើតកិនស្លាប់ម្នាក់និងម្នាក់ទៀតរងរបួស ត្រូវបានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។ ចំណែកម៉ូតូខ្ទេចមួយកំណាត់មុខរងការខូចខាតយ៉ាងដំណំ។ បន្ទាប់មករថយន្តបានបន្តដំណើរទៅមុខគេចខ្លួនបាត់។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន បានចុះដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌកំបូលបណ្ដោះអាសន្ន។ ចំណែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុ និងធ្វើការស្រាវជ្រាវរកសាច់ញាតិ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img