30 C
Phnom Penh
Saturday, July 27, 2024

ជប៉ុនពង្រីកវិធានការគ្រាអាសន្នដើម្បីទប់ទល់នឹងវីរុសកូវីដ-១៩ខណៈដែលការឆ្លងកើនឡើង

កាលពីថ្ងៃអង្គារប្រទេសជប៉ុនបានបន្តដាក់ទីក្រុងតូក្យូនិងតំបន់ផ្សេងៗទៀតក្នុងគ្រាអាសន្ន និងពង្រីកវិធានការនេះទៅកាន់ខេត្តចំនួន៧ទៀតដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ដែលកំពុងគំរាមកំហែងដល់ប្រព័ន្ធសុខាភិបាល។

វិធានការគ្រាអាសន្នបច្ចុប្បន្ននេះគ្រោងនឹងបញ្ចប់នៅថ្ងៃទី៣១ ខែសីហា ប៉ុន្តែឥលូវត្រូវបន្តរហូតដល់ថ្ងៃទី១២ ខែកញ្ញា។ កាលពីថ្ងៃអង្គារទីក្រុងតូក្យូបានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ចំនួន៤,៣៧៧នាក់បន្ទាប់ពីរកឃើញករណីឆ្លងច្រើនបំផុតមិនធ្លាប់មានដល់៥,៧៧៣នាក់នៅថ្ងៃទី១៣ ខែសីហា។

រដ្ឋមន្ត្រីទទួលបន្ទុកការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩បាននិយាយថា «ការឆ្លងកំពុងរាលដាលនៅទូទាំងប្រទេសជប៉ុនក្នុងទ្រង់ទ្រាយដែលយើងមិនធ្លាប់ជួបពីមុនមក។ ហើយចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរកើនឡើងជារៀងរាល់ថ្ងៃ។»

បច្ចុប្បន្នវិធានការគ្រាអាសន្ននឹងត្រូវបានពង្រីកទៅកាន់ខេត្ត អ៊ីបារ៉ាគិ (Ibaraki), តូឈីគិ (Tochigi), កាន់ម៉ា (Gunma), ស៊ឺហ្ស៊ូកា (Shizuoka), ក្យូតូ (Kyoto) , យោហ្គោ (Hyogo) និង ហ្វ៊ូគូកា (Fukuoka) ដែលមានពលរដ្ឋជប៉ុនរស់នៅសរុបជិត៦០%។

ភោជនីយដ្ឋានត្រូវបានស្នើឲ្យបិទមុនម៉ោងកំណត់និងឈប់លក់គ្រឿងស្រវឹងដើម្បីជាថ្នូរនឹងប្រាក់ឧបត្ថម្ភ។ នាយករដ្ឋមន្ត្រីជប៉ុនលោក យូស៊ីហ៊ីដិ ស៊ូហ្គា (Yoshihide Suga) បានប្រកាសផ្តល់ប្រាក់ឧបត្ថម្ភចំនួន២.៧ពាន់លានដុល្លារបន្ថែមទៀតដើម្បីជួយដល់អាជីវកម្មនានាដែលរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។

គិតត្រឹមថ្ងៃអង្គារ ជប៉ុនមានអ្នកឆ្លងជំងឺកូវីដ-១៩សរុបជាង១.១លាននាក់ក្នុងនោះមានអ្នកបាត់បង់ជីវិតសរុបចំនួន១៥,៤៣១នាក់៕

អត្ថបទ នឹង រូបភាព Puthi News

អានបន្ត

spot_img