30 C
Phnom Penh
Saturday, July 27, 2024

ជនសង្ស័យ ០២នាក់សកម្មខាងឆក់ត្រូវជាប់អន្ទាក់សមត្ថកិច្ចក្រុងបាវិត ក្រោយពីធ្វើសកម្មភាពឆក់កាបូបស្ពាយ លើស្រ្តីជនជាតិវៀតណាម

ខេត្តស្វាយរៀង៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២២០៥នាទី ប៉ុស្តិ៍នគរបាល រដ្ឋបាលបាវិត បានទទួលបណ្តឹង០១ច្បាប់ពីជនរងគ្រោះ ឈ្មោះ ង្វៀង ធីហុងហ្គាម (NGUYEN THI HON GAM) ភេទស្រី អាយុ២៩ឆ្នាំ ជនជាតិវៀតណាម មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូ ស្នាក់នៅក្រុមហ៊ុន ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងបាន មកដាក់ពាក្យប្តឹង ចោទប្រកាន់ ទៅលើជនសង្ស័យចំនួន០២នាក់ (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស ដែលបានធ្វើសកម្មភាពជិះម៉ូតូ ឆក់កាបូបស្ពាយរបស់ខ្លួន កាលពីវេលាម៉ោង១៧:៤៥នាទី នាថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ នៅចំនុចខាងមុខផ្សារអន្តរជាតិ ស្ថិតក្នុងភូមិបាវិតកណ្តល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង បន្ទាប់ពីធ្វើសកម្មភាពរួច ក៏នាំគ្នា ជិះម៉ូតូគេចខ្លួនបាត់ ។

ក្រោយពីទទួលបណ្តឹងភ្លាម សមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវរកមុខសញ្ញាជនសង្ស័យភ្លាមៗតែម្ដង សម្ភារៈក្នុងកាបូបស្ពាយ រួមមាន ទូរស័ព្ទ០១គ្រឿងម៉ាក I PHONE 12 PROMAX ពណ៌ស្លឹកឈើ (មានភ្ជាប់GPS) កាតATM ចំនួន០៤ សន្លឹក សំបុត្រកំណើតកូន០១សន្លឹក និងប្រាក់ចំនួន ៤០០ USD (បួនរយដុល្លារអាមេរិក) ។

រហូតដល់ម៉ោង២២:២៥នាទី នាថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើង បានមើលតាមប្រព័ន្ធ GPS ក្នុងទូរស័ព្ទ របស់ជនរងគ្រោះ ធ្វើការប្រម៉ាញ់បានមុខសញ្ញាដែលជាជនសង្ស័យចំនួន០២នាក់ រួចនាំខ្លួនមកប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត ដើម្បីធ្វើកាសាកសួរ ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖

 ១/ឈ្មោះ យ៉ាត់ ចំណាប់ ហៅញ៉យ ភេទប្រុស អាយុ១៨ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតលើ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
 ២/ឈ្មោះ អ៊ុង ចន្ធី ហៅ ពៅ ភេទប្រុស អាយុ២៦ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ នៅចំពោះមុខសមត្ថកិច្ចយើង ជនសង្ស័យទាំង០២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពឆក់កាបូបស្ពាយ ប្រាកដមែន ។

បន្ទាប់ពីបានសួរចម្លើយនិងសារភាពរបស់ជនសង្ស័យទាំង០២នាក់រួចមក សមត្ថកិច្ចយើង ធ្វើការឃាត់ខ្លួនជាបណ្តោះអាសន្ន នៅប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត និងកសាងសំណុំរឿងបញ្ជួនទៅការរិយាល័យជំនាញខេត្តចាត់ការបន្តរតាមនីតិវិធីនៃច្បាប់។

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img