ខេត្តស្វាយរៀង៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងមុឺងម៉ាត់ ពីលោកឧត្ដមសេនីយ៍ ស្នងការនគរបាលខេត្ត កាលពីរសៀលថ្ងៃអាទិត្យ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅវេលាម៉ោង១៣និង២០ នាទី កម្លាំងផ្ដល់ព័ត៌មានថា មានមុខសញ្ញាជួញដូរគ្រឿងញៀន កំពុងជួញដូរ។


ភ្លាមៗនោះ លោកវរសេនីយ៍ទោ សោម សុភ័ណ្ឌ អធិការនគរបាលស្រុកស្វាយជ្រុំ បាន ដឹកនាំបញ្ជាកម្លាំងជំនាញផ្នែកប្រឆាំងបទល្មើស គ្រឿងញៀន ស្រុកស្វាយជ្រំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពោធិរាជ ចុះធ្វើការស្រាវជ្រាវ ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ កំពុងជួញដូរគ្រឿងញៀន ស្ថិតនៅក្នុង ភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។


សមត្ថកិច្ច បានឲ្យដឹងថា ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ មានឈ្មោះ វ៉ា ឌី (ហៅឌី) ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិឃ្លាំង ឃុំពោធិរាជ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ដកហូតបាន វត្ថុតាងរួមមាន ដូចខាងក្រោម៖
-ម៉្សៅក្រាមពណ៌សថ្លាថ្នាំញៀន (មេតាំហ្វេតាមីន) ចំនួន១២កញ្ចប់តូច
- ទូរស័ព្ទដៃ០២គ្រឿង
- កាំភ្លើងកែច្នៃចំនួន០២ដើម ខ្លី០១ដើម
- ដាវ ០១ដើម
- កូនកាំបិតស្នៀត០១
- គ្រាប់កង់សម្រាប់បាញ់២៦គ្រាប់
– សម្ភារៈឧបករណ៍ប្រើប្រាស់វេចខ្ចប់មួយចំនួន
សមត្តកិច្ចធ្វើការពិនិត្យទឹកម៉ូតស្វែងរកសារធាតុញៀន ជាលទ្ធផលវិជ្ជមាន (+)
បច្ចុប្បន្នសមត្ថកិច្ច នគរបាលជំនាញផ្នែកប្រឆាំងគ្រឿងញៀន កំពុងធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀង ចាត់ការបន្តតាមនីតិវិធីច្បាប់។




ដោយ៖ Puthinews
Telegram Channel: Puthi News
Puthinews Android app: Puthi News
Youtube Channel: Puthi News