ស្តាប់អត្ថបទជាសំឡេង
កំពង់ឆ្នាំង៖ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធត្រូវបាន ជនមិនស្គាល់មុខ លបកាប់ប្រហារជាច្រើនកាំបិត បណ្ដាលឲ្យរងរបួសធ្ងន់ ខណ:ពេលដែលពួកគាត់ទៅដេកចាំរបាំងលបនៅពេលយប់។


ហេតុការណ៍នេះកើតឡើង កាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៨ ខែ
មករា ឆ្នាំ ២០២២ នៅចំណុចភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរង
គ្រោះជាប្តីមានឈ្មោះ អេង ថា អាយុ៣០
ឆ្នាំ និងប្រពន្ធឈ្មោះ អាត់ ស្រីមុំ អាយុ ៣១ ឆ្នាំ។ ជនរងគ្រោះមានទីលំនៅក្នុងភូមិ ឃុំខាងលើ ហើយមានមុខរបរធ្វើស្រែ និង នេសាទត្រី។


ប្រភពបានឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះ២នាក់ប្ដីប្រពន្ធ បានទៅដេកចាំរបាំងលប នៅចំណុច កើតហេតុខាងលើ។ ខណ:កំពុងដេកលង់លក់ស្រាប់តែមានជនមិនស្គាល់មុខលបចូលទៅកាប់ប្រហារជាច្រើនកាំបិត បណ្តាលឲ្យរងរបួសធ្ងន់តែម្តង។
ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមគ្រួសារដឹកមកសង្គ្រោះបន្ទាន់នៅមន្ទីរ
ពេទ្យខេត្តកំពង់ឆ្នាំង។ ប៉ុន្តែដោយសារស្ថានភាពរបួសធ្ងន់ បានបញ្ជូនបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញ។


ករណីនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវ
រកមុខជនដៃដល់ ដើម្បីចាប់ខ្លួនយកទៅផ្តន្ទាទោសតាមនិតិវិធីច្បាប់៕
អត្ថបទ និងរូបភាពដោយ Puthinews
YOUTUBE | Puthinews