30 C
Phnom Penh
Saturday, July 27, 2024

ជនរងគ្រោះម្នាក់ ដែលបាត់ខ្លួនក្នុងជំនន់ភ្លៀងនៅខេត្តព្រះសីនុ ត្រូវបានរកឃើញហើយ

ស្តាប់អត្ថបទជាសម្លេង

ព្រះសីហនុ៖ ជនរងគ្រោះម្នាក់ដែលត្រូវបានទឹកកួចយកទៅបាត់ ក្នុងកំឡុងពេលភ្លៀងធ្លាក់ខ្លាំងកាលពីព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ នៅក្បែរសាលាដុនបូស្កូ ក្នុងភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ត្រូវបានរកឃើញហើយ នៅវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី២៥ ខែសីហា នៅក្នុងភូមិ៤ សង្កាត់លេខ៤។ ជនសង្ស័យត្រូវបានសន្និដ្ឋានថា ជាជនជាតិចិន មានអាយុប្រមាណជា ៣០ឆ្នាំ។ នេះបើយោងតាមការសន្និដ្ឋានរបស់សមត្ថកិច្ច។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២១ មានករណីមនុស្សត្រូវទឹកកួចចំនួន២ករណី ដោយករណីទី១ ស្ថិតនៅក្នុងសង្កាត់លេខ១ ខណៈបុរសម្នាក់កំពុងជិះម៉ូតូ ត្រូវទឹកកួចយកទៅ ប៉ុន្តែត្រូវបានជួយសង្គ្រោះដោយប្រជាពលរដ្ឋនៅក្បែរនោះ។ ចំពោះករណីទី២ ទឹកកួចយកមនុស្សចូលទៅក្នុងប្រឡាយនៅក្បែរសាលាដុនបូស្កូ ខណៈបុរសរូបនោះកំពុងដើរ ហើយត្រូវបានរកឃើញសាកសពនៅព្រឹកឡើង ពោលគឺ បានបាត់ខ្លួនមួយយប់៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img