30 C
Phnom Penh
Tuesday, October 8, 2024

ជនបន្សាបគ្រឿងញៀននៅភ្នំបាក់ ស្ទើរតែទាំងអស់បានឆ្លងកូវីដ-១៩ ខណៈ២៧នាក់ រកឃើញវីរុសបំម្លែងខ្លួនថ្មីDelta

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖ នៅមណ្ឌលជីវីតថ្មីភ្នំបាក់ ក្រុងសិរីសោភ័ណ មានជនបន្សាបសារធាតុញៀនចំនួន ៦៦៣នាក់ ក្នុងនោះមានចំនួន ៦០១នាក់ហើយបានរកឃើញឆ្លងកូវីដ-១៩ (២៧នាក់ឆ្លងជំងឺបំម្លែងថ្មី Delta)។ នេះបើយោងតាមការឱ្យដឹងពី លោក ពារ ម៉ានិត ប្រធានមណ្ឌលជីវិតថ្មីភ្នំបាក់ នៅល្ងាចថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។

លោក ពារ ម៉ានិត បានឱ្យដឹងថា ដោយសារស្ថានភាពនៃការឆ្លងរីករាលដាលនេះ បានធ្វើឱ្យក្មេងៗ ក្នុងមណ្ឌលមានការភ័យខ្លាច និងតក់ស្លុតយ៉ាងខ្លាំង រហូតនាំគ្នាសម្រុករត់ចេញក្រៅ តែត្រូវបានចាប់ខ្លួនត្រឡប់មកវិញហើយ។ ទន្ទឹមនឹងនេះ អាជ្ញាធរពាក់ព័ន្ធកំពុងធ្វើការបញ្ជូនពួកគេទាំងនោះទៅយកសំណាកបន្ទាន់នៅក្រុងប៉ោយប៉ែត និងនៅក្នុងមណ្ឌលមួយចំនួន ក្នុងថ្ងៃនេះផងដែរ។

សូមបញ្ជាក់ថា កាលពីវេលាម៉ោង ៧:៣០នាទីព្រឹក ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ មានករណីក្មេងបន្សាបញៀនគ្រឿងញៀន នៅមណ្ឌលកែប្រែភ្នំបាក់ ខេត្តបន្ទាយមានជ័យ បានរត់ចេញពីមណ្ឌលចំនួន ៥០នាក់ រហូតដល់មានការចេញអន្តរាគមន៍បញ្ជាដោយផ្ទាល់ពី លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ ដើម្បីតាមចាប់យកមកវិញ។

យោងតាមសេក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យក៏បានឱ្យដឹងដែរថា បានរកឃើញអ្នកឆ្លងថ្មីចំនួន ៦៨៩នាក់ រួមទាំងជនបន្សាបថ្នាំញៀនភ្នំបាក់ផងដែរ ដែលចំនួននេះមិនធ្លាប់មានទេកន្លងមក ដែលជាបញ្ហានាំឱ្យការភ្ញាក់ផ្អើល និងព្រួយបារម្ភយ៉ាងខ្លាំង៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img