26 C
Phnom Penh
Saturday, July 27, 2024

ឆ្លងឆ្នាំថ្មីទើបតែបានជាង២ម៉ោងប៉ុណ្ណោះ គ្រោះថ្នាក់ចរាចរណ៍មានមនុស្ស២នាក់ បានស្លាប់ និង២នាក់រងរបួសធ្ងន់

ខេត្តកំពង់ឆ្នាំង មនុស្ស២នាក់បានស្លាប់និង២នាក់បានរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ២និង៤០នាទីឈានចូលថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២៣ លើផ្លូវកៅស៊ូក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងកំពង់ឆ្នាំងខណៈដែលម៉ូតូ៤ គ្រឿងបុកគ្នាក្នុងដំណើរច្រាសទិស។

សមត្ថកិច្ចនគរបាលបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍ខាងលើគឺមានម៉ូតូចំនួន ៤គ្រឿងបានបុកគ្នាក្នុងដំណើរច្រាស់ទិសគ្នាជាបន្តបន្ទាប់ ពេលដែលម៉ូតូទី១ ម៉ាក់ honda C១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង1k. 80 43 បើកបរដោយយុវជនឈ្មោះ ឡាវ សុភក្រ័ អាយុ១៧ ឆ្នាំមានទីលំនៅស្រុកកំពង់លែង ក្នុងដំណើរពីកើតទៅលិច។ម៉ូតូទី២ ម៉ាក Honda C ១២៥ ពាក់ស្លាកលេខកំពង់ឆ្នាំង1D.55 52 បើកបរដោយឈ្មោះ អ៊ុក សុភត្រា អាយុ ២៧ ឆ្នាំមានទីលំនៅភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ម៉ូតូទី ៣ ពាក់ស្លាកលេខកំពង់ឆ្នាំង1C.3486 បើកបរដោយឈ្មោះរុំ មករា អាយុ១៧ ឆ្នាំមានទីលំនៅភូមិកំពង់បឹង ឃុំកំពង់ហាវ ស្រុកកំពង់លែងនិងម៉ូតូទី៤ ម៉ាក់ Honda c១២៥ ពាក់សាកលេខកំពង់ឆ្នាំង1K. 8468 បើកបរដោយឈ្មោះ ឆុង ម៉េងលី ១៦ ឆ្នាំមានទីលំនៅស្រុកកំពង់លែង ម៉ូតូទាំង៣ គ្រឿងដំណើរពីកើតទៅលិច។

ប្រភពដដែលបានបន្តថាមុនពេលកើតហេតុម៉ូតូ១គ្រឿងបើកបរពីលិចទៅកើត និង ៣ គ្រឿងបើកបរពីកើតទៅលិចបុកគ្នាក្នុងដំណើរច្រាស ជាបន្តបន្ទាប់និងបណ្ដាលឲ្យស្លាប់មនុស្ស២នាក់ ក្នុងនោះ ម្នាក់ឈ្មោះ ឡាយ សុភ័ក្រអាយុ ១៧ ឆ្នាំនិងម្នាក់ទៀតឈ្មោះ ឆុង ម៉េងលី អាយុ ១៦ឆ្នាំ។ ចណែកអ្នក របួសធ្ងន់2នាក់ត្រូវបានដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តរួចបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យរាជធានីភ្នំពេញជាបន្តទៀត។ មធ្យោបាយម៉ូតូទាំង៤គ្រឿង ត្រូវបានយកទៅរក្សាទុកនៅអធិការនគរបាលក្រុងកំពង់ឆ្នាំងដើម្បីរង់ចាំការដោះស្រាយតាមនីតិវិធី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img