26 C
Phnom Penh
Saturday, July 27, 2024

ឆ្លងកាន់តែច្រើន និងបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ជាង ៣៤០នាក់ នៅខេត្តបន្ទាយមានជ័យ ភាគច្រើនជាពលករមកពីថៃ ខណៈអ្នកជាសះស្បើយជាង២០០នាក់

ស្តាប់អត្ថបទជាសម្លេង

បន្ទាយមានជ័យ៖  រកឃើញអ្នកវិជ្ជមានជំងឺកូវីដ-១៩ចំនួន៣៤៨នាក់  បន្ថែមទៀត  និងមានអ្នកជាសះស្បើយចំនួន២៣៥នាក់ នៅខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្តបន្ទាយមានជ័យ  នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ 

រដ្ឋបាលខេត្តបន្ទាយមានជ័យ បានបញ្ជាក់ថា  ការរកឃើញវិជ្ជមានកូវីដ-១៩ថ្មីដ៏ច្រើននេះ  យោងតាមលទ្ធផលតេស្តរហ័ស(Rapid Test)+មន្ទីរពិសោធន៍ជាតិភ្នំពេញ(NIPH) ដែលជាករណីឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ និងពលករវិលត្រឡប់មកពីប្រទេសថៃ  ដែលស្ថិតក្នុងការគ្រប់គ្រងរបស់ខេត្តបន្ទាយមានជ័យ។ 

ទន្ទឹមនឹងនេះ  អាជ្ញាធរបានប្រាប់ដល់អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ រូសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ  និងអ្នកប៉ះពាល់ដោយប្រយោជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ រូសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត  និងប្រញាប់ទៅជួបក្រុមឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ឬមន្ទីរពេទ្យខេត្ត ក្រុង ស្រុក ឬមណ្ឌលសុខភាពឃុំ សង្កាត់ និងអាជ្ញាធរមូលដ្ឋាន  ប្រសិនមានអាការៈសង្ស័យ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img