32 C
Phnom Penh
Sunday, December 8, 2024

ឆ្មក់បង្ក្រាបទីតាំងលួចបើកល្បែងស៊ីសង ខុសច្បាប់មួយកន្លែង នៅសង្កាត់ចោមចៅទី៣

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ ទីតាំងលួចបើកល្បែងស៊ីសងតាមអនឡាញមួយកន្លែង ដែលស្ថិតក្នុងភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ត្រូវបានកម្លាំងអាជ្ញាធរសង្កាត់ចោមចៅទី៣ ឆ្មក់បង្ក្រាប ដកហូតសម្ភារៈមួយចំនួនធំ នៅសៀលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១។

យោងតាមរបាយការណ៍ពីសមត្ថកិច្ច បានឱ្យដឹងថា ទីតាំងលួចបើកលេងល្បែងស៊ីសងតាមអនឡាញប្រភេទជល់មាន់ ដោយសារមានមនុស្សចូលលេងជាហូរហែរ ដោយមិនខ្លាចការរីករាលដាលជំងឺឆ្លងកូវីដ-១៩ ទើបប្រជាបលរដ្ឋរាយការណ៍ ទៅអាជ្ញាធរឱ្យមានវិធានការ។ ក្រោយពីទទួលបានព័ត៌មានសម្ងាត់ពី ប្រជាពលរដ្ឋ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅទី៣ បានដឹកនាំកម្លាំងប្រជាការពារ ចុះទៅដល់ទីតាំងខាងលើឃើញថា ពិតជាមានលួចបើកល្បែងស៊ីសងខុសច្បាប់ពិតប្រាកដមែន។

បច្ចុប្បន្នទីតាំងខាងលើ ត្រូវបានបិទជាបណ្តោះអាសន្ន និងហៅម្ចាស់ទីតាំងយកទៅធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពនេះតទៅទៀត៕


អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img