38 C
Phnom Penh
Monday, April 22, 2024

ឆ្នាំ២០២៣! ថៃទទួលបានភ្ញៀវទេសចរ ជាង២៨លាននាក់ ឈរ លំដាប់លេខ១ នៅអាស៊ាន

បាងកក៖ ប្រទេសថៃបានយកឈ្នះបណ្ដាប្រទេសអាស៊ានផ្សេងៗ ទៀត ក្នុងការទទួលភ្ញៀវទេសចរបានច្រើនជាងគេ កាលពីឆ្នាំ២០២៣ ក្នុងនោះ ទទួលបាន ចំនួនជាង២៨លាននាក់ កើនឡើង ជិត១៥៤ភាគរយ ធៀបនឹងឆ្នាំ២០២២។ ទីភ្នាក់ងារសារព័ត៌មានថ The Nation ដោយបានដកស្រង់សម្តីរបស់លោកស្រី Sudawan Wangsuphakijkosol រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡាថៃ ដែល បានគូសបញ្ជាក់ពីរឿងនេះ។ រដ្ឋមន្ត្រីទេសចរណ៍ លោកសី Wangsuphakijkosol បានឲ្យដឹងដែរថា ជាមធ្យម បណ្តាប្រទេសនៃ ប្លុកអាស៊ាន មានការកើនឡើងភ្ញៀវទេសចរ ចំនួន ១៥៣% កាលពីឆ្នាំ មុន។ ការណ៍នេះជំរុញឲ្យលោកស្រីហ៊ានសន្មត់ថា ជាជោគជ័យនៃ យុទ្ធនាការផ្សព្វផ្សាយទេសចរណ៍ ចំនួនពីរ ដែលបានចាប់ផ្តើមអនុវត្ត រួមគ្នា ដោយរដ្ឋជាសមាជិកអាស៊ាន៕


ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img