30 C
Phnom Penh
Saturday, July 27, 2024

ឆ្នាំ២០២១ ធនាគារអេស៊ីលីដា បានចូលរួមជាង៤២០លានដុល្លា ដើម្បីជួយដល់ពលរដ្ឋ ជាអតិថិជនរបស់ខ្លួន ពេលជួបនឹងវិបត្តិនៃជំងឺកូវីដ១៩

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី លោកបណ្ឌិត អ៊ិន ចាន់នី បានបង្ហាញថា ធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្នុងឆ្នាំ២០២១នេះ បានរៀបចំឥណទានឡើងវិញចំនួន១៦០០០ឥណទាន ក្នុងទំហំទឹកប្រាក់ចំនួន៤២០លានដុល្លា ដែលនោះគឺជាការចូលរួមយ៉ាងសំខាន់ទៅតាមសារាចរណែនាំរបស់ធនាគារជាតិនៃកម្ពុជា ដើម្បីជួយយដល់ប្រជាពលរដ្ឋ ដែលជាអតិថិជនរបស់ធនាគារ ក្នុងពេលជួបវិបត្តិនៃជំងឺកូវីដ១៩ នាឆ្នាំកន្លងមកនេះ គឺស្មើនឹង៨% នៃឥណទានសរុបរបស់ធនាគារអេស៊ីលីដាភីអិលស៊ី ។

លោកបានបង្ហាញទៀតថា ឥណទានដែលមានការលូតលាស់នៅក្នុងឆ្នាំ២០២១នោះ មានចំនួន៩០០លានដុល្លាសហរដ្ឋអាមេរិក ដែលត្រឹមរយៈពេលតែ២ខែ គឺខែវិច្ឆិកា និងខែធ្នូ មានចំនួន២០០លានដុល្លាសហរដ្ឋអាមេរិក ។ លោក បានបញ្ជាក់ថា នៅក្នុងការបើកប្រទេសឡើងវិញធនាគារអេស៊ីលីដា ភីអិលស៊ី បានជួយយ៉ាងច្រើនទៅដល់ការលូតលាស់របស់អតិថិជនធនាគារអេស៊ីលីដា ដើម្បីបំពេញសេចក្តីត្រូវការ ដែលអតិថិជនត្រូវការប្រាក់កម្ចី ។

សូមបញ្ជាក់ថា ការបញ្ជាក់របស់លោកបណ្ឌិត អ៊ិន ចាន់នី បែបនេះបានធ្វើឡើង នៅក្នុងឱកាសនៃកិច្ចប្រជុំលើកទី១ ជាមួយនាយក.នាយិការសាខាធនាគារអេស៊ីលីដាភីអិលស៊ី ដែលបានផ្តោតសំខាន់ទៅលើការគ្រប់គ្រងហិរញ្ញវត្ថុជាយុទ្ធសាស្ត្រ ក្នុងយុគសម័យឌីជីថល និងការប្រារព្ធពិធីខួប៣០ឆ្នាំនៃការបង្កើតធនាគារអេស៊ីលីដា ភីអិលស៊ី នៅក្រុងបាត់ដំបង ខេត្តបាត់ដំបង នាថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២ ដើម្បីធ្វើការបណ្តុះបណ្តាលបង្កើនធនធានមនុស្សដល់មន្ត្រី និងបុគ្គលិករបស់ធនាគារអេស៊ីលីដាភីអិលស៊ី លើការគ្រប់គ្រងហិរញ្ញវត្ថុជាយុទ្ធសាស្ត្រក្នុងយុគសម័យឌីជីថល ក៏ដូចជាជំរុញធ្វើការផ្សព្វផ្សាយបន្តដល់អតិថិជនរបស់ធនាគារ និងប្រជាពលរដ្ឋទូទៅ បានយល់ដឹងនិងចេះប្រើប្រាស់ប័ណ្ណនិម្មិតរបស់ធនាគារអេស៊ីលីដា ដែលបានបន្ថែមមុខងារសុវត្ថិភាពថែមមួយកម្រិតទៀតជូនអតិថិជន សម្រាប់ ទូទាត់ទំនិញនិងសេវាកម្មផ្សេងៗ តាមអនឡាញ ទាំងក្នុងនិងក្រៅប្រទេស ជាមួយប័ណ្ណនិម្មិតរបស់ធនាគារ អេស៊ីលីដា គឺជាប្រព័ន្ធតម្រូវបញ្ចូលលេខ OTP ដែលនឹងផ្ញើរសារ (SMS) ចូលទូរស័ព្ទរភ្លាមៗតែម្តង ៕


អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img