26 C
Phnom Penh
Saturday, July 27, 2024

ឆេះឃ្លាំងស្តុកគ្រឿងចក្រអស់១កុងតឺន័រ​ នៅខណ្ឌឫស្សកែវ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ​៖​​ មានករណីអគ្គិភ័យ​មួយកន្លែង​ កើតឡើងនៅឃ្លាំង​ស្តុក​គ្រឿង​ចក្រ​ ស្ថិត​តាម​បណ្តោយ​ផ្លូវ​លំ ក្រុម​ទី​៥ ភូមិ​ទួល​ពពែ​ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌ​ឫស្សីកែវ​ រាជធានីភ្នំពេញ នៅវេលាម៉ោង​ ១៤:៤០​នាទីរសៀល ថ្ងៃទី១២ ខែកញ្ញា​ ឆ្នាំ២០២១។

មូលហេតុអគ្គិភ័យនេះ​ បណ្តាល​មក​ពី​ឆ្លងចរន្តអគ្គិសនី​ និងបណ្តាលឱ្យខូចខាតសម្ភាររោងឈើ​ប្រក់​ស័ង្កសី​ទំហំ​ ០២×០៦​ ម៉ែត្រ អស់ចំនួន​ ១​ខ្នង ឆេះ​សម្ភារគ្រឿង​បន្លាស់​គ្រឿង​ចក្រ​ក្នុង​ទូ​រកុងតឺន័រទំហំ​ ០២x០៦​ ម៉ែត្រ​ អស់​ចំនួន​ ១​ទូ​រ​ តែមិនបណ្ដាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ​ ។

ក្នុងករណីនេះ​ សមត្ថកិច្ចបានជួយពន្លត់​ ដោយប្រេីប្រាស់រថយន្តការិយា​ល័យ​អគ្គិភ័យ​ចំនួន ១០​គ្រឿង​ ដោយប្រេីប្រាស់ទឹក​ចំនួន​ ៥ឡាន​ ស្មេីនឹង​ ២០ម៉ែត្រគូប​ រថយន្តជំនួយ​សាលា​ខណ្ឌ​ឫស្សីកែវ​ចំនួន​ ១គ្រឿង​ ប្រេីប្រាស់ទឹក​ចំនួន​ ១ឡាន​ ស្មេីនឹង​ ៤ម៉ែត្រគូប​ ហេីយពន្លត់ចប់​នៅវេលា​ម៉ោង​ ១៥:១០​នាទីរសៀល នាថ្ងៃខែឆ្នាំដដែល​៕

អត្ថបទ និងរូបភាពដោយះ Puthi News

អានបន្ត

spot_img