31 C
Phnom Penh
Monday, November 11, 2024

ឆេះខ្ទេចរថយន្តដឹកស្រូវ០១គ្រឿង ដោយសារអ្នកបើកបរងងុយដេក បើកធ្លាក់ផ្លូវ

ស្តាប់អត្ថបទជាសម្លេង

ខេត្តសៀមរាប៖ រថយន្តដឹកស្រូវ០១គ្រឿង បានធ្លាក់ផ្លូវជ្រុលទៅបុកដើមឈើបណ្តាលក្រឡាប់ និងផ្ទុះឆេះគ្មានសល់ ។ ប៉ុន្តែជាសំណាងល្អមនុស្សដែលជិះក្នុងរថយន្តនេះមិនទទួលរងគ្រោះថ្នាក់ធ្ងន់។ 

លោកវរសេនីយ៍ឯក ពេទ ពុំសែន អធិការនគរបាលស្រុកពួក បានប្រាប់អ្នកព័ត៌មាននៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១នេះថា ហេតុការណ៍ក្រឡាប់ និងឆាបឆេះរថយន្តនេះ កើតឡើងកាលពីព្រឹកថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រ លេខ ៣៣៤-៣៣៥ក្នុងភូមិសាស្ត្រ ភូមិទួលរវៀង ឃុំល្វា  ស្រុកពួក ខេត្តសៀមរាប។ លោកថា រថយន្តដែលឆាបឆេះនេះម៉ាកហ៊ីយ៉ាន់ដាយ២,៥តោន ពណ៌ ស ពាក់ផ្លាកលេខ កំពង់ស្ពឺ 3A.1335 បើកបរដោយ ឈ្មោះ លី សុខា   ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិស្រែ១០០ ឃុំចំការសំរោង  ស្រុកបាត់ដំបង ខេត្តបាត់ដំបង  និងមានអ្នករួមដំណើរជាមួយចំនួន០៣នាក់។

លោកអធិការបន្តថា ក្នុងពេលដែលកំពុងធ្វើដំណើរលើផ្លូវជាតិលេខ៦ទិសដៅខាងលិចទៅកើត ដល់ចំណុចកើតហេតុរថយន្តបានរ៉េចង្កូតធ្លាក់ទៅខាងត្បូងផ្លូវបុកដើមពុទ្រា បណ្តាលឱ្យឆេះរថយន្តខ្ទេចអស់តែម្តង បើទោះបីជាសមត្ថកិច្ចបានខិតខំជួយពន្លត់យ៉ាងណាក្តី។ 

ទោះបីយ៉ាងណា លោកអធិការបានលើកឡើងថា គ្រោះថ្នាក់នេះសំណាងល្អ ដែលពុំមានគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស មានត្រឹមតែរបួសស្រាលម្នាក់ប៉ុណ្ណោះ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img