ចំនួនសរុបនៃអ្នកឆ្លងវីរុសកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងដល់ជាង ៣៩,៩៤លាននាក់ គិតត្រឹមថ្ងៃអាទិត្យ ក្នុងគ្រាដែលវីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទ ដែលតា (Delta) បានបន្តឆ្លងរីករាលដាលយ៉ាងឆាប់រហ័សនៅក្នុងប្រទេសមួយនេះ ប៉ុន្តែពលរដ្ឋនៅតែប្រមូលផ្តុំគ្នាដោយមិនមែនពាក់ម៉ាស់។
យោងតាមសាកលវិទ្យាល័យចនហបឃីនស៍ (Johns Hopkins) ចំនួនសរុបនៃអ្នកឆ្លងវីរុសកូវីដ-១៩ នៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៣៩,៩៤១,៥៨១នាក់ ហេីយចំនួនសរុបនៃអ្នកស្លាប់ដោយសារវីរុសនេះបានកើនឡើងដល់ ៦៤៨,៤៦៧នាក់។
កាលពីថ្ងៃចុងសប្ដាហ៍ អ្នកទស្សនាប្រមាណ ៦៦,០០០នាក់បានពពាក់ពពូនគ្នាដោយមិនមានពាក់ម៉ាសនៅឯពហុកីឡដ្ឋានមួយកន្លែងនៅក្នុងសាកលវិទ្យាល័យនៃរដ្ឋវឺជីនៀ (Virginia) ដើម្បីមើលការប្រកួតបាល់ទាត់។ នៅថ្ងៃនោះ ចំនួនអ្នកឆ្លងថ្មីនៃវីរុសកូវីក-១៩ នៅក្នុងរដ្ឋវឺជីនៀ (Virginia) បានកេីនឡេីងដល់ជាង ៤,០០០នាក់។
ករណីដូចគ្នានេះបានកេីតឡេីងនៅក្នុងការប្រកួតលីកបាល់ទាត់មហាវិទ្យាល័យមួយទៀតនៅក្នុងរដ្ឋវីសខន់ស៊ីន (Wisconsin)។
អ្នកលេងអ៊ីនធឺណេតជនជាតិអាមេរិកម្នាក់បាននិយាយចំៗថា «នេះជាពិធីជប់លៀងសម្រាប់វីរុសកូវីដ-១៩ បំប្លែងខ្លួនប្រភេទ ដែលតា (Delta)»។
កាលពីថ្ងៃចុងសប្ដាហ៍ ឆ្នេរខ្សាច់នៃមាត់សមុទ្រនៅក្នុងរដ្ឋ សៅខារ៉ូលីណា (South Carolina) និង កាលីហ្វ័រញ៉ា (California) បានពោរពេញទៅដោយអ្នកមកកម្សាន្ត ហេីយជាទូទៅគ្មាននរណាម្នាក់ពាក់ម៉ាសនោះទេ ហេីយក៏មិនមានការរក្សាគម្លាតឲ្យឆ្ងាយពីគ្នាដែរ។ អ្នកមកដេីរលេងទាំងនេះធ្វេីដូចជា វីរុសកូវីដ-១៩ មិនមានវត្តមានទាល់តែសោះ៕
អត្ថបទ និងរូបភាពដោយះ Puthinews