26 C
Phnom Penh
Saturday, July 27, 2024

ចំណតរថយន្តតាក់ស៊ី ក្នុងសង្កាត់ផ្សារថ្មីទី១ នៅតែបង្កភាពភាពអនាធិបតេយ្យតាមទីសាធារណៈ ធ្វើឱ្យបាត់បង់សោភ័ណភាពទីក្រុង

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ ចំណតរថយន្តជាទូទៅគេសង្កេតឃើញមាននៅតាមតំបន់ផ្សារនានានៅក្នុងរាជធានីភ្នំពេញ ដូចជាផ្សារដើមគ ផ្សារអូឫស្សី និងផ្សារធំថ្មីជាដើម ដែលទៅនោះសុទ្ធសឹងតែមានចំណតសម្រាប់រថយន្តឈ្នួល ប៉ុន្តែគេសង្កេតឃើញថា ការឈប់ចតនៅតាមចំណតរបស់គេគ្រាន់តែដើម្បីបង់សេវាកម្មថ្លៃជូនម្ចាស់ចំណត ឫប្រធានផ្សារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះរថយន្តឈ្មួលភាគច្រើនដែលដឹកភ្ញៀវមិនបានចូលចំណតនោះទេ បែជាឈប់រថយន្តតាមផ្លូវដើម្បីចាប់ម៉ូយប្រសេចប្រសាចពេញផ្លូវ បង្កភាពអនាធិបតេយ្យទៅវិញ បណ្តាលឱ្យបាត់សណ្តាប់ធ្នាប់នៅតាមទីសាធារណៈ។ 

ជាក់ស្ដែងមានរថយន្តឈ្នួលនៅតាមតំបន់ផ្លូវលេខ១២០ កែងនឹងផ្លូវលេខ១១៨ ស្ថិតនៅក្នុងសង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ បានដេញចាប់ម៉ូយប្រសេចប្រសាច ដែលមើលទៅហាក់មិនមានសណ្ដាប់ធ្នាប់ទាល់តែសោះ។ ទន្ទឹមនឹងនេះផងដែរ ក៏ឃើញអ្នកដើរប្រមូលលុយជាប្រចាំពីក្រុមរថយន្តទាំងនោះ ដោយមិនដឹងថាអ្នកដើរប្រមូលលុយនោះជាអ្នកណាឱ្យប្រាកដនោះទេ ប៉ុន្តែតាមប្រភពព័ត៌មានថា ជាអាជ្ញាធរមូលដ្ឋាន សង្កាត់ ឬខណ្ឌ ជាអ្នកដើរប្រមូលលុយពីរថយន្តឈ្មួលទាំងនោះ។ 

យោងតាមការឱ្យដឹងពីបុរសម្នាក់ជាអ្នករត់តាក់ស៊ីនៅតំបន់នោះ សុំមិនបញ្ចេញឈ្មោះ បានឱ្យដឹងថា គាត់មានរថយន្តតាក់មួយគ្រឿងបើកដឹកភ្ញៀវពីភ្នំពេញទៅបាត់បង។ គាត់ចតរថយន្តនៅលើផ្លូវសាធារណៈ ហើយត្រូវបង់លុយទៅឱ្យគេក្នុងមួយថ្ងៃចំនួន ១៥០០០រៀល ក្នុងរថយន្តចតនៅលើដងផ្លូវមួយគ្រឿង ទោះបីរថយន្តបានដឹងភ្ញៀវចេញមួយជើង ឬក៏បានចេញក៏ដោយ គឺត្រូវបង់ឱ្យម្ចាស់បេនឡានដូចគ្នាផងដែរ។ 

ទាក់ទងនឹងការដេញចាប់ម៉ូយដោយក្រុមរថយន្តឈ្នួលយ៉ាងអនាធិបតេយ្យនេះ ប្រជាពលរដ្ឋបានសម្តែងការមិនពេញចិត្តទាល់តែសោះ ដោយពេលខ្លះក្រុមនោះបានទាញអីវ៉ាន់ពីអ្នកដំណើរឡើងលើរថយន្តរបស់ខ្លួន ទាំងមិនទាន់ដឹងពីតម្លៃ និងការព្រមព្រៀងគ្នាផងនោះ។ ពេលខ្លះទៀត ក្រុមនោះក៏បានដណ្តើមម៉ូយគ្នាធ្វើឱ្យបាត់អីវ៉ាន់ភ្ញៀវថែមទៀតផង និងមានអ្នកខ្លះក៏បានបន្លំលួចយកអីវ៉ាន់ភ្ញៀវក៏មាន។

ពាក់ព័ន្ធនឹងករណីនេះ លោកស្រី ប៉ុន ដា នី អភិបាលរដ្ឋាករស្វយ័តផ្សារធំថ្មី បានឱ្យដឹងថា ពាក់ព័ន្ធនឹងបេនឡានសូរិយា និងបេនឡានភ្នំពេញ-បាត់ដំបង មានម្ចាស់បេនគេជាអ្នកគ្រប់គ្រង ប៉ុន្តែសម្រាប់អ្នកស្រី គ្រប់គ្រងតែបេនឡាននៅជុំវិញផ្សារធំថ្មីតែប៉ុណ្ណោះ។ ចំពោះការឈប់រថយន្តនៅតាមដងផ្លូវ និងដេញចាប់ម៉ូយប្រសេចប្រសាចម្ចាស់ចំណតរថយន្តមិនបានដឹងរឿងនេះទេ។

ជាមួយគ្នានេះ លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ បានឱ្យដឹងថា ករណីក្រុមរថយន្តតាក់ស៊ីឈប់ចតនៅលើដងផ្លូវ និងដេញចាប់ម៉ូយប្រសេចប្រសាចនេះ គាត់បានឃើញដែរ ហើយលោកក៏បានឱ្យសណ្តាប់ធ្នាប់ខណ្ឌចុះទៅណែនាំ និងអប់រំហើយដែល។ លោកថា ក្រុមចាប់ម៉ូយពពាក់ពពូននេះ ក៏បានចាប់ម៉ូយនៅតាមដងផ្លូវរហូតមកដល់ផ្លូវព្រះមុនីវង្សផងដែរ។ 

ចំពោះករណីនេះ លោកនឹងមានវិធានការណ៍ ព្រោះដោយសារចំណតរថយន្តនេះអាជ្ញាធខណ្ឌដឹងហើយ និងសុំមិននិយាយទេ តែលោកសន្យាថា នឹងចុះរៀបចំសណ្តាប់ធ្នាប់នៅតំបន់នោះមិនឱ្យធ្វើអ្វីផ្តេសផ្តាសបានទេ។ ទន្ទឹមនឹងនេះ ក្នុងនាមជាអាជ្ញាធរមូលដ្ឋានលោកនឹងខិតខំធ្វើការងារនេះឱ្យទាល់តែបានល្អប្រសើរ និងសោភ័ណ្ឌភាពទីក្រុងផងដែរ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img