26 C
Phnom Penh
Saturday, July 27, 2024

ចៅកែកាសែតសម្បូរស្នេហ៍របស់អាមេរិក ប្រកាសរៀបការប្រពន្ធទី៥ នៅវ័យជិត១០០ឆ្នាំ

វ៉ាស៊ីនតោន៖ មហាសេដ្ឋីប្រព័ន្ធផ្សព្វផ្សាយអាមេរិក លោក រូភើត មើដុក (Rupert Murdoch)បានប្រកាសរៀបការជាមួយគូស្នេហ៍ទី៥ ដែលជាអតីតមន្ត្រីប៉ូលីសអាមេរិក បន្ទាប់ពីអ្នកទាំងពីរបានលង់ស្នេហ៍ទៅវិញទៅមក ក្នុងពិធីជប់លៀងមួយ នាចុងឆ្នាំ២០២២។

លោក រូភើត មើដុក អាយុ៩២ឆ្នាំ និងលោកស្រី អាន ឡេស្លី ស្មីត (Ann Lesley) អាយុ៦៦ឆ្នាំ បានជួបគ្នាកាលពីខែកញ្ញា នៅក្នុងព្រឹត្តិការណ៍មួយ នៅឯចម្ការទំពាំងបាយជូររបស់លោក ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

អ្នកជំនួញផ្នែកវិស័យសារព័ត៌មាន ដែលជន្មាយុជិតមួយសតវត្យរ៍រូបនេះ បានប្រាប់កាសែតផ្ទាល់ខ្លួន មានឈ្មោះថា ញូវយ៉កប៉ុស្តិ៍ (New York Post) ដោយប្រកាសថា «ខ្ញុំខ្លាចតែធ្លាក់ចូលក្នុងអន្លង់ស្នេហ៍ថ្មី ប៉ុន្តែខ្ញុំដឹងថា នេះជាស្នហាចុងក្រោយរបស់ខ្ញុំ។ វាត្រូវតែអ៊ីចឹងមែន ប៉ុន្តែខ្ញុំរំភើបចិត្តណាស់»។

លោក រូភើត មើដុក បានលែងលះប្រពន្ធមុនអស់បួននាក់រួចនាក់ រួចមកហើយ ដែលប្រពន្ធទីបួន ឈ្មោះ ជៀរី ហល (Jerry Hall) ត្រូវលោកចោល ក្នុងឆ្នាំ២០២២។

លោក រូភើត មើដុក បាននិយាយបន្ថែមថា លោកបានសុំរៀបការជាមួយលោកស្រី អាន ឡេស្លី នៅក្នុងពិធីជប់លៀងមួយ ដោយលោកកត់សម្គាល់ថា លោកជាបុរសជនជាតិអៀរឡង់ម្នាក់ ក្នុងចំណោមបួននាក់ ដែលមានបានរំភើប និងខ្លាចយ៉ាងខ្លាំង នៅពេលជួបស្រីស្អាតអាយុ៦៦ឆ្នាំ។

ប្តីដើមរបស់លោកស្រី អាន ឡេស្លី គឺលោក ឆេស្ទើ ស្មីត (Chester Smith) ដែលជាអ្នកចម្រៀងប្រចាំប្រទេសអាមេរិក និងជានាយកប្រតិបត្តិគ្រប់គ្រងស្ថានីយវិទ្យុ និងទូរទស្សន៍។

លោកស្រីបានប្រាប់កាសែត ញូវយ៉កប៉ុស្តិ័ ថា «សម្រាប់យើងទាំងពីរនាក់ វាគឺជាអំណោយពីព្រះជាម្ចាស់។ យើងបានជួបគ្នា កាលពីខែកញ្ញា ឆ្នាំមុន។ ខ្ញុំជាស្ត្រីមេម៉ាយអស់រយៈពេល១៤ឆ្នាំហើយ។ ប្តីរបស់ខ្ញុំមុន ក៏ជាអ្នកជំនួញដូចបង រូភើត មើដុក ដូច្នេះខ្ញុំងាយយល់ទឹកចិត្តរបស់បង រូភើត មើដុក ណាស់។ យើងទុកចិត្តគ្នាទៅវិញទៅមក»។

លោក រូភើត មើដុក មានកូនសរុបប្រាំមួយនាក់ជាចំណងដៃអាពាហ៍ពិពាហ៍ជាមួយប្រពន្ធបីនាក់មុន។ លោកបាននិយាយបន្ថែមថា «យើងទាំងពីរ ទន្ទឹងរង់ចាំពេលវេលាសម្រាប់ដំណើរជីវិតរបស់យើងជាមួយគ្នា»។

អាពាហ៍ពិពាហ៍គូស្នេហ៍វ័យជ្រេជ្រុលហើយនេះ គ្រោងនឹងប្រព្រឹត្តទៅក្នុងពេលឆាប់ៗខាងមុខនេះ ហើយគូស្នេហ៍ថ្មីថ្មោងនេះនឹងចំណាយពេលសម្រាប់ក្រេបទឹកឃ្មុំ នៅក្នុងភូមិគ្រឹះ ស្ថិតនៅក្នុងរដ្ឋកាលីហ្វ័រញ៉ា រដ្ឋម៉ុងតាណា រដ្ឋញូវយ៉ក និងនៅក្នុងចក្រភពអង់គ្លេស។

លោក រូភើត មើដុក ធ្លាប់បានរៀបការជាលើកទី១ ជាមួយស្ត្រីអ្នកបម្រើការលើយន្តហោះ ជាជនជាតិអូស្ត្រាលីឈ្មោះ ផាទ្រីសៀ ប៊ុកឃើ ( Patricia Booker) លើកទី២ រៀបការជាមួយអ្នកកាសែត មានដើមកំណើតជាជនជាតិ អេកុស ឈ្មោះ អាណា ម៉ាន់ (Anna Mann) លើកទី៣ ជាមួយពាណិជ្ជករ ជាជនជាតិចិន ឈ្មោះ វ៉េនឌី តេង (Wendi Deng) និងលើកទី៤ ជាមួយលោកស្រី ជៀរី ហល ដែលទើបតែលែងលះគ្នាក្នុងវ័យចំណាស់៕

ដោយ៖ Puthinews  

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img