31 C
Phnom Penh
Thursday, December 12, 2024

ចិនសន្យាគាំទ្រការកសាងប្រទេសឡេីងវិញដោយសន្តិវិធីនៅអាហ្វហ្គានីស្ថាន

ស្តាប់អត្ថបទជាសម្លេង

មន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសចិន​ កាលពីថ្ងៃពុធ​ បាននិយាយថា​ ប្រទេសចិននឹងបន្តគាំទ្រការកសាងប្រទេសឡេីងវិញដោយសន្តិវិធីនៅអាហ្វហ្គានីស្ថាន និងផ្តល់ការអភិវឌ្ឍន៍ផ្នែកសេដ្ឋកិច្ច​ និងសង្គមដល់មិត្តស្មោះត្រង់របស់ខ្លួន​ បន្ទាប់ពីក្រុមតាលីបង់បានប្រកាសថា​ ពួកគេចង់បានទំនាក់ទំនងប្រកបដោយសន្តិភាពជាមួយប្រទេសដទៃ។ 

លោក ចាវ​ លីជាន​ (Zhao Lijian) មន្ត្រីនាំពាក្យឲ្យក្រសួងការបរទេសចិនបាននិយាយថា​ «ប្រទេសចិនតែងតែបន្តគោលនយោបាយមិត្តភាពនៅក្នុងទំនាក់ទំនងជាមួយពលរដ្ឋអាហ្វហ្គានីស្ថានទាំងអស់។​ ហេីយចាប់តាំងពីអតីតកាល,​ ក្នុងពេលបច្ចុប្បន្ន​ ឬទៅអនាគត​ គោលនយោបាយនេះនឹងមិនផ្លាស់ប្តូរឡើយ»។ 

លោក ចាវ បានបន្ថែមថា​ «ប្រទេសចិននឹងបន្តគាំទ្រការកសាងប្រទេសឡេីងវិញដោយសន្តិវិធីនៅអាហ្វហ្គានីស្ថាន»។

គួរកត់សម្គាល់ថា​ កាលពីខែមុន​ ក្រុមមេដឹកនាំជាន់ខ្ពស់នៃក្រុមតាលីបង់បានជួបប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសចិន​ លោក​ វ៉ាង​ យី​ (Wang Yi) នៅក្នុងទីក្រុងធានជីន (Tianjin) ភាគខាងកើតប្រទេសចិន។ 

ចិនដែលជាប្រទេសមួយនៃប្រទេសដែលមានព្រំដែនជាប់ជាមួយប្រទេសអាហ្វហ្គានីស្ថានដែរនោះ បានដកមន្ត្រីការទូតរបស់ខ្លួនចេញពីប្រទេសនេះក្នុងឆ្នាំ១៩៩៣ បន្ទាប់ពីប្រទេសនេះមានសង្គ្រាមស៊ីវិល។

រដ្ឋាភិបាលទីក្រុងប៉េកាំងមិនដែលបានបង្កើតទំនាក់ទំនងផ្លូវការជាមួយក្រុមតាលីបង់ទេ ក្រោយពីក្រុមនេះកាន់អំណាចកាលពីឆ្នាំ១៩៩៦៕

អត្ថបទ នឹងរូបភាព​ Puthinews

អានបន្ត

spot_img
spot_img