30 C
Phnom Penh
Saturday, July 27, 2024

ចិនចាត់ទុកការលុបបំបាត់អត្រាគ្មានការងារធ្វើរបស់យុវជន ជាអាទិភាពកំពូល

អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនចិន ត្រូវបានមេដឹកនាំចិន នៅដើមសប្តាហ៍នេះ បានប្រាប់កម្មាភិបាលកំពូលរបស់បក្សកុម្មុយនិស្តចិន(CCP) ថា វាគួរតែជា “អាទិភាពកំពូល”។ អត្រាគ្មានការងារធ្វើក្នុងចំណោមយុវជនរបស់ប្រទេសចិន បានក្លាយជាបញ្ហាចម្បង ដែលប្រធានាធិបតីចិន លោក ស៊ី ជីនពីង នៅដើមសប្តាហ៍នេះបានប្រាប់កម្មាភិបាលកំពូលរបស់បក្សកុម្មុយនិស្តចិន (CCP) ថា វាគួរតែជា“អាទិភាពកំពូល”។ការបង្ហើរសម្តីបែបនេះរបស់លោក ស៊ី ត្រូវបានអ្នកវិភាគជាច្រើនយល់ឃើញថា ជាសញ្ញាមួយបង្ហាញថា កំណែទម្រង់នឹងកើតមាន នៅមុនកិច្ចប្រជុំពេញអង្គលើកទី៣ នៅក្នុងខែកក្កដា ដែលជាកិច្ចប្រជុំបានបង្ហាញពីការផ្លាស់ប្តូរសំខាន់ៗជាប្រវត្តិសាស្ត្រនៅក្នុងទិសដៅគោលនយោបាយសេដ្ឋកិច្ច។ នៅក្នុងសុន្ទរកថាដែលបានចេញផ្សាយកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ លោក ស៊ី បានគូសបញ្ជាក់ថា យុវជនគួរតែត្រូវបានលើកទឹកចិត្តឱ្យស្វែងរកការងារ ឬចាប់ផ្តើមអាជីវកម្មនៅក្នុងវិស័យសំខាន់ៗ និង ឧស្សាហកម្ម។

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img