30 C
Phnom Penh
Saturday, July 27, 2024

ចិត្តសាស្ត្របែបវិជ្ជមាននៃសាកលវិទ្យាល័យហាវើដ  របស់សាស្ត្រាចារ្យ Ben Shaha

Positive Psychology Of Harvard By Ben Shaha

១. សូមរីករាយនូវអ្វីដែលអ្នកមាន៖

ចូរសរសេរអំពីអ្វីដែលអ្នកមាន  ហេីយវាធ្វើឲ្យអ្នកសប្បាយចិត្តក្នុងជីវិតឲ្យបានចំនួន១០  ឧ.អ្នកមានអាហារបីពេល,  មានការងារធ្វេី,  មានក្រុម គ្រួសារ …

២. សូមធ្វើចលនា៖

ការហាត់ប្រាណ៣០នាទី  ធ្វើឲ្យអ្នកមានអារម្មណ៍ស្រស់ថ្លា  និងបំបាត់បាននូវភាពតានតឹង  ឧ.ការ ដើរ ,  ហែលទឹក ,  ហាត់យោគ្ហា…

៣. តមអាហារ៖

អ្នកខ្លះមិនញុំាអាហារពេលព្រឹក ព្រោះគ្មានពេល ឬ ក៏គេខ្លាចធាត់ តែការសិក្សាបានបង្ហាញថា ការញុំាអាហារពេលព្រឹក  បានជួយឱ្យអ្នកមានកម្លាំង  និងបំពេញការងារប្រកបដោយថាមពលនិងជោគជ័យ

៤. សួរខ្លួនឯងថា៖ 

តើអ្នកត្រូវការអ្វី និងគិតអំពីអ្វី?

–  ការទុកចិត្តលើខ្លួនឯង គឺជាការឱ្យតម្លៃលើខ្លួនឯង   

-ការមិនចូលចុះក្នុងសង្គម  និងការមិនស្រដីធ្វើឱ្យអ្នកកើតទុក្ខ ឯកោ និងអស់សង្ឃឹម

៥. ការចាយវាយ៖ 

ចូរចំណាយប្រាក់ដើម្បីទទួលបាននូវបទពិសោធន៍  គឺ  ៧៥%នៃមនុស្សទាំងឡាយ  បានចាយប្រាក់  ក្នុងការធ្វើទេសចរណ៍ និងរៀនវគ្គសិក្សា រីឯអ្នកខ្លះរីករាយនឹងទិញអីវ៉ាន់ថ្មីៗ

៦. ដោះស្រាយបញ្ហា៖

ការពន្យារពេលដោះស្រាយបញ្ហា  ធ្វើឱ្យអ្នកមិនសប្បាយចិត្ត  និងមានសម្ពាធផ្លូវចិត្ត

ចូរសរសេរបញ្ជីនៃបញ្ហា ហើយដោះស្រាយភ្លាមៗ ម្ដងមួយៗ  ទៅតាមអាទិភាពនៃបញ្ហា  ឧ.ការស្វែងរកការងារ,  ការសន្សំប្រាក់…

៧. រំលឹកអនុស្សាវរីយ៍៖

ដាក់តាំងរូបថតដែលជាអនុស្សាវរីយ៍ និងប្រយោគល្អៗគ្រប់ទីកន្លែង ដូចជានៅទូទឹកកក  កុំព្យូទ័រ បន្ទប់ តុ  ព្រោះជីវិត គឺជាកម្រងនៃអនុស្សាវរីយ៍  ឧ.ចេះមកពីរៀន  មានមកពីរក,  ចិត្តមិនដាច់  ធ្វេីស្ដេចមិនបាន…

៨. ញញឹម៖ 

សូមរាក់ទាក់ សម្ដែងនូវកិច្ចស្វាគមន៍ និង ញញឹមដាក់អ្នកផងទាំងពួង  ឧ.ស្នាមញញឹមជាស្នេហ៍មុខ

៩. កុំឱ្យឈឺ៖

សូមពាក់ស្បែកជើងឱ្យត្រូវជើងរបស់អ្នក ព្រោះប្រសិនបើអ្នកឈឺជើង វាប៉ះពាល់ដល់អារម្មណ៍របស់អ្នក

១០. ភាពទាក់ទាញ៖

សូមដើរដោយងើបមុខ ដងខ្លួនឱ្យត្រង់ និងបើកស្មាឱ្យខែងរ៉ែង ព្រោះដំណើរទាក់ទងនឹងអារម្មណ៍របស់អ្នក  ឧ.សម្បកក្រៅគឺជាចំណាប់អារម្មណ៍ទី១

១១. អារម្មណ៍រីករាយ៖

សូមស្ដាប់ភ្លេងនិងចម្រៀងគឺ ភ្លេងនិងចម្រៀងធ្វើឱ្យជីវិតរបស់អ្នករីករាយ

១២. ពេលអាហារ៖

ការហូបចុកទាក់ទងនឹងអារម្មណ៍របស់អ្នក

-ត្រូវញុំាអាហារទាំង៣ពេល កុំរំលងឱ្យសោះដោយញុំាល្មមៗ ដើម្បីរក្សាតុល្យភាពនៃជាតិស្ករ

-សូមកុំញុំាបាយ និងស្ករច្រើនពេក

-សូមញុំាអាហារដែលមានគុណភាព និងឧស្សាហ៍ផ្លាស់ប្ដូរមុខអាហារផង

១៣. ត្រូវចេះតុបតែខ្លួនឱ្យសមរម្យ៖

សូមស្លៀកពាក់ឱ្យស្អាតបាត  ហេីយមនុស្ស៧០% គិតថា គេសប្បាយចិត្ត នៅពេលគេគិតថា គេសង្ហានិងស្អាតបាត  ឧ.បេីស្រឡាញ់ប្រ៊ែន  សន្សំប្រាក់ទិញចុះ  កុំកំណាញ់ពេក  ព្រោះមនុស្សក្រីក្រដោយសាររកប្រាក់ចំណូលមិនបាន  មិនមែនក្រីក្រដោយសារតែចាយទេ

១៤. កុសល៖ 

សូមធ្វើបុណ្យដាក់ទានឱ្យបានញឹកញាប់ទៅតាមសទ្ធា  និងលទ្ធភាព ព្រោះការចំណាយប្រាក់បំពេញកុសលនឹងធ្វើឱ្យយើងជ្រះថ្លាអារម្មណ៍  និងរីករាយចិត្ត  ហេីយកុសលបុណ្យនឹងធ្វេីឱ្យយេីងរកប្រាក់ចំណូលបានវិញ  ដូចជាយេីងដួសទឹកអណ្ដូងប្រេី  វានឹងចេញមកវិញ  តែបេីយេីងមិនដួសវាប្រេី  ក៏វាមិនដែលចេញហូរហៀរលេីមាត់អណ្ដូងដែរ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Youtube Channel: Puthi News

Puthinews Android app: Puthi News

អានបន្ត

spot_img