(ភ្នំពេញ)៖ ផ្ទះម្ចាស់ប្រេន Lakamo ត្រូវបានជនសង្ស័យម្នាក់ប្រដាប់ដោយកាំភ្លើងខ្លីមួយដើម ធ្វើសកម្មភាពចូលចាប់ជំរិតទារលុយ២០ម៉ឺនដុល្លារ រួចបាញ់សម្លាប់បុរសជាប្ដី ហើយជនដៃដល់ក៏បាញ់សម្លាប់@@@@ខ្លួនតាមក្រោយ ខណៈអ្នកតំណាងផលិតផលម្នាក់@@@@ ត្រូវបានគេស្គាល់ឈ្មោះ សុខលីន ក៏រងរបួសធ្ងន់ផងដែរដោយលោតពីលើផ្ទះនោះ។
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-22-25-768x1024.jpg)
ហេតុការណ៍នេះ@@ បានកើតឡើងតាំងពីម៉ោង១១យប់ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ប្រភពពីកន្លែងកើតហេតុ បានអះអាងថា នៅប្រហែលម៉ោង១១យប់ @ ជនដៃដល់បានផ្លោះរបងចូលផ្ទះវីឡាជនរងគ្រោះ ហើយយកកាំភ្លើងភ្ជង់អ្នកបើកបរនៅខាងក្រោម ដើម្បីឲ្យនាំជនដៃដល់ទៅបន្ទប់ជនរងគ្រោះ។
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-22-28.jpg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-22-28.jpg)
ប្រភពព័ត៌មានបានបន្ថែមទៀតថា ក្រោយបាញ់សម្លាប់បុរសជាម្ចាស់ផ្ទះ ដែលជាប្ដីម្ចាស់ប្រេនឡេ Lakamo នោះរួច ជនដៃដល់បានជំរិតឲ្យជនរងគ្រោះ យកលុយមកប្រគល់ឲ្យខ្លួន ចំនួន២០ម៉ឺនដុល្លារ។
ហើយហេតុការណ៍នេះ បានដឹងដល់សមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ចេញទៅអន្ដរាគមន៍ និងបង្ក្រាបជនដៃដល់។
នៅពេលឃើញកម្លាំងអាវុធហត្ថទៅដល់ និងកំពុងឡោមព័ទ្ធផ្ទះនោះ ជនដៃដល់ទំនងអស់ផ្លូវដើម្បីតស៊ូ ក៏បាញ់សម្លាប់ខ្លួនឯងតែម្ដង។
រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្លាំងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ កំពុងស្ថិតនៅទីតាំងផ្ទះកើតហេតុខាងលើ ហើយកំពុងធ្វើការស្រាវជ្រាវ និងសួរនាំជនរងគ្រោះនៅក្នុងផ្ទះ សរុប១២នាក់ តាមនីតិវិធីជំនាញ៕
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-22-30-768x1024.jpg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-22-30-768x1024.jpg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-22-34.jpg)
![](https://puthinews.com/wp-content/uploads/2024/04/photo_2024-04-13_11-22-34.jpg)
ដោយ៖ Puthi News
Youtube Channel: Puthi News
Telegram Channel: Puthi News
Puthinews Android app: Puthi News