30 C
Phnom Penh
Saturday, July 27, 2024

ចាប់ខ្លួនអ្នកប្រេីប្រាស់គ្រឿងញៀន ១២នាក់ នាំគ្នាឡើងផ្ទះសំណាក់ នៅខេត្តបាត់ដំបង

ស្តាប់អត្ថបទជាសំឡេង

បាត់ដំបង៖ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយ កម្លាំងក្រុមអន្តរាគមន៍ប្រឆាំងបទល្មើស នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានចុះប្រតិបត្តិការបង្ក្រាបបានករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ១ករណី ក្នុងបទល្មើសជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យបានចំនួន ១២នាក់ ដែលពួកគេពពាក់ពពូនគ្នា ប្រើសារធាតុញៀន។

ជនសង្ស័យគ្រឿងញៀនទាំង ១២នាក់ (ស្រី៤នាក់)ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ២២:៤៥នាទីយប់ នៅចំណុចផ្ទះសំណាក់មូនហៅស្ស ភូមិវត្តគរសង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ដោយម្ចាស់ផ្ទះសំណាក់ ពាក់ព័ន្ធនឹងការផ្តល់ទីតាំងឱ្យក្រុមយុវជនទាំងនេះ សម្រាប់សេពសារធាតុញៀនដោយបំពានច្បាប់។ ក្នុងករណីនេះ ជនសង្ស័យមួយចំនួនត្រូវបានរកឃេីញមានជំងឺ កូវីដ-១៩ និងត្រូវបានបញ្ជូនទៅព្យាបាលនៅវិទ្យាល័យព្រះមុនីវង្ស។

ចំពោះវត្ថុតាងចាប់យកបានរួមមាន ថ្នាំញៀនប្រភេទមេកេតាមីន (KETAMIN) ចំនួន ២ថង់ ទម្ងន់ ១,៣១ក្រាម (ទាំងសំបក), ថ្នាំញៀនប្រភេទអ៊ុចស្តាស៊ី (MDMA) ចំនួន ១ចំហៀង ទម្ងន់ ០,២៣ក្រាម, សម្ភារសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន។ ដោយឡែកជនល្មើស និងវត្ថុតាង បាននិងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការ៕

អត្ថបទ នឹង រូបភាពដោយ៖ Puthinews

អានបន្ត

spot_img