31 C
Phnom Penh
Saturday, July 27, 2024

ចាប់ខ្លួនមេខ្យល់៣នាក់ ដែលប៉ុនប៉ងនាំមនុស្ស៤៤នាក់ ឆ្លងដែនទៅប្រទេសថៃតាមច្រកខេត្តបាត់ដំបង

ស្តាប់អត្ថបទជាសម្លេង

បាត់ដំបង៖ លោកវរសេនីយ៍ទោ វេ គឹមចត់ អធិការនគរបាលស្រុកកំរៀង ដឹកនាំកម្លាំងសហការណ៍ជាមួយកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨១៩ ដែលមានលោកវរសេនីយ៍ឯក ម៉ង់ ស៊ី ជាមេបញ្ជាការ បានធ្វើការបង្ក្រាបករណីនាំយកចេញដោយមិនស្របច្បាប់សម្រាប់នាំឆ្លងដែន ១ករណី ក្នុងបទល្មើសជាក់ស្ដែង នៅចំណុច ភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១។

ក្នុងប្រតិបត្តិការនោះបានឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រថយន្តប្រភេទដឹកជញ្ជូនម៉ាកសាំយ៉ុងចំនួន២គ្រឿង ដោយមានប្រជាពលរដ្ឋដែលសន្និដ្ឋានថា ជាពលករ និងកូនចៅរបស់គាត់ជាជនរងគ្រោះក្នុងអំពើនាំចេញនេះចំនួន៤៤នាក់ (ស្រីចំនួន ១០នាក់) ក្នុងនោះអនីតិជនចំនួន១២នាក់(ស្រី១នាក់) ហើយពួកគាត់ទាំងអស់ជាអ្នករស់នៅឯខេត្តកំពង់ចាម។ មេខ្យល់ទាំង៣នាក់នោះមានឈ្មោះ ហេង ច័ន្ទដារា ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិត្របែក ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន, ឈ្មោះ ឆេន រ័ត្នវ័ន ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅភូមិពពិត ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដឹកជញ្ជូន និងឈ្មោះ សេង ឈុន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិចុង ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម ជាអ្នកដើរប្រមូលមនុស្ស។

បច្ចុប្បន្ន មេខ្យល់ទាំង៣នាក់ និងរថយន្ត ត្រូវបានសមត្ថកិច្ចនគរបាលស្រុក កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញដើម្បីអនុវត្តតាមច្បាប់ រីឯប្រជាពលរដ្ឋរងគ្រោះបានអប់រំណែនាំឱ្យវិលទៅលំនៅដ្ឋានវិញ៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img