26 C
Phnom Penh
Saturday, July 27, 2024

ចាប់ខ្លួនមនុស្ស១០នាក់ និងកង់បី១០គ្រឿង ដែលប្រមូលផ្ដុំគ្នាពពាក់ពពូន ផឹកស៊ីនៅលើចិញ្ចើមផ្លូវ

ភ្នំពេញ៖  កម្លាំងកណៈបញ្ជាការរឯកភាពខណ្ឌដូនពេញ  បានធ្វើការឆ្មក់ចាប់ក្រុមអ្នករត់កង់បីឥណ្ឌា  ដែលបានប្រមូលផ្ដុំគ្នាពពាក់ពពូន ផឹកស៊ីនៅលើចិញ្ចើមផ្លូវ  ប្រមាន១០នាក់  នៅចំណុចមុខរ៉ារទេះភ្លើង  ក្បែរស្តុបមុនីចេតិយ  ក្នុងសង្កាត់ស្រះចក  ខណ្ឌដូនពេញ  រាជធានីភ្នំពេញ ។ ករណីនេះកើតឡើងនៅវេលាម៉ោង ៥:៥០នាទីល្ងាច  ថ្ងៃទី២៥  ខែសីហា  ឆ្នាំ ២០២១ ។ 

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា  កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ  បានជិះល្បាតនៅក្នុងចំណុចភូមិសាស្ត្ររបស់ខ្លួន  ក្រោយមកក៏បានសង្កេតឃើញក្រុមអ្នករត់ម៉ូតូកង់បីឥណ្ឌាដែលធ្វើការជួបជុំផឹកស៊ី  មានទាំងសាច់ក្លែម  និងស្រាបៀ  អង្គុយផឹកស៊ីជួបជុំគ្នាប្រមាណជាង១០នាក់ នៅលើចិញ្ចើមផ្លូវ ។ ខណ:នោះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ  ក៏បានប្រមូលកម្លាំង  និងព័ទ្ធស្ទាក់ឃាត់ខ្លួនតែម្តង។ ក្រោយមកកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌបានធ្វើការនាំយកទៅសាលាខណ្ឌខណ្ឌដូនពេញ  អនវត្តតាមនីតិវិធី៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img