31 C
Phnom Penh
Sunday, October 6, 2024

ចាប់ខ្លួនមនុស្ស០៧នាក់ ក្នុងខារ៉ាអូខេមួយកន្លែងនៅខេត្តកំពត ដែលល្មើសនឹងវិធានការណ៍រដ្ឋបាល

កំពត៖ មានករណីល្មើសនឹងវិធានការណ៍បម្រាមគោរចររបស់រាជរដ្ឋាភិបាល នៃការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩ ប្រព្រឹត្តនៅក្នុងខារ៉ាអូខេ និងភោជនីយដ្ឋាន វាសនា សប្បាយ សប្បាយ ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ខេត្តកំពត នៅវេលាម៉ោង ២១:៣០នាទី យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២១។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តកំពត បានឱ្យដឹងថា ជនល្មើសដែលកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនទាំង០៧នាក់នោះ មានម្ចាស់ហាង០១នាក់(ប្រុស) ដែលបានបើកឱ្យដំណើរការជួបជុំផឹកស៊ី និងច្រៀងខារ៉ាអូខេចំនួន០១បន្ទប់ ភ្ញៀវចូលច្រៀងចំនួន០២នាក់(ប្រុស) និងនារីបម្រើខារ៉ាខេចំនួន០៤នាក់។ ចំពោះវត្ថុតាងដែលបានដកហូតរួមមាន ធុងបាស់ចំនួន០២ អំព្លីចំនួន០១ ម៉ៃក្រូហ្វូនចំនួន០២ តេលេបញ្ជាចំនួន០២ និងដុំវ៉ាយហ្វាយចំនួន០១។ បច្ចុប្បន្ន ជនសង្ស័យទាំង០៧នាក់ ត្រូវបានសមត្ថកិច្ចជំនាញឃាត់ខ្លួនដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img