30 C
Phnom Penh
Saturday, July 27, 2024

ចាប់ខ្លួនបុរស០២នាក់តាំងខ្លួនជាអ្នកការសែត ទៅជំរិតទារប្រាក់២០ម៉ឺរៀល ពីកន្លែងក្លិបហាត់ប្រាណមួយកន្លែង នៅខណ្ខពោធិសែនជ័យ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ កម្លាំងនគរបាលនៃអធិការដ្ឋានខណ្ខពោធិសែនជ័យ បានចាប់ខ្លួនបុរសចំនួន០២នាក់ នៅវេលាម៉ោង២:៣៥នាទី រសៀលថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ បន្ទាប់ពីពួកគេតាំងខ្លួនជាអ្នកការសែត ហើយបានយកឈ្មោះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ទៅជំរិតទារប្រាក់ចំនួន ២០,០០០០រៀល ពីកន្លែងក្លិបហាត់ប្រាណមួយកន្លែង ដែលស្ថិតនៅក្នុងភូមិត្រពាំងថ្លឹង៤ សង្កាត់ចោមចៅ១ ខណ្ខពោធិសែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យទាំង០២នាក់នេះ ត្រូវបានកម្លាំងនគរបាលបញ្ជូនខ្លួនដើម្បីសួរនាំបន្ថែមទៀត នៅអធិការដ្ឋានខណ្ខពោធិសែនជ័យ។ បន្ទាប់ពីការសួរនាំ កម្លាំងក៏បានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img