31 C
Phnom Penh
Saturday, June 15, 2024

ចាប់ខ្លួនជនសង្ស័យប្រុសស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀន ដកហូតបានជិត៧គីឡូក្រាម

បន្ទាយមានជ័យ៖ ចាប់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់ករណីជួញដូរចែកចាយគ្រឿងញៀន ដកហូតបានជិត៧គីឡូក្រាម ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យចាត់ការតាមច្បាប់នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤។


លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត ស្នងការរងទទួលការងារប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានឲ្យដឹងថា៖ ជនសង្ស័យប្រុស.សីដែលត្រូវចាប់ខ្លួន២នាក់ មាន១.ឈ្មោះ ហេង សុគុណ ហៅប៉ាវ ភេទប្រុសអាយុ៤៥ឆ្នាំ រស់នៅភូមិមិត្តភាព សង្កាត់.ក្រុងប៉ោយប៉ែត ២.ឈ្មោះ ចឹម ស្រីដា ហៅជូ ភេទស្រី អាយុ២៤ឆ្នាំរស់នៅភូមិអូរឫស្សីលើ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត។


លោកបានបញ្ជាក់ថា៖ ជាការណែនាំពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកផ្ទាល់បានដឹកនាំកម្លាំងនគរបាលជំនាញចុះស្រាវជ្រាវកំណត់មុខសញ្ញាចុះប្រតិបត្តិការបង្ក្រាបឃាត់រថយន្តម៉ាកតូយោតាព្រូសពណ៌ស១គ្រឿង ពាក់ផ្លាកលេខភ្នំពេញ2BY.3724 បានធ្វើការឆែកឆេររកឃើញគ្រឿងញៀនទម្ងន់៦៧៧៧.១១ក្រាម ក្នុងនោះមាន១.ម្ស៉ៅម៉ត់សថ្លា (MDMA)១ថង់ស្មើ២,១១ក្រាម ២.ថ្នាំកញ្ចប់រូបទំពាំងបាយជូរចំនួន៥០០កញ្ចប់ស្មើ៤៤៧០ក្រាម ៣.ថ្នាំកញ្ចប់ពណ៌ក្រហមរូបសេះចំនួន៥០០កញ្ចប់ស្មើ២៣០៥ក្រាម ៤.ទូរសព្ទ២គ្រឿងដែលបង្ក្រាប់កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នៅចំណុចភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។


លោកឧត្តមសេនីយ៍ត្រី ធិន ស៊ីនដេត បានបញ្ជាក់ថា៖ ក្រោយឃាត់ខ្លួនជនសង្ស័យប្រុស.ស្រី២នាក់និងរឹបអូសគ្រឿងញៀនទម្ងន់៦៧៧៧.១១ក្រាម ស្មើជិត៧គីឡូក្រាមនិងរថយន្ត១គ្រឿងជាមធ្យោបាយដឹកជញ្ជូនក្រោយបញ្ជូនទៅធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ហើយបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យដើម្បីចាត់ការតាមច្បាប់៕

ដោយ៖ Puthi News

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img