30 C
Phnom Penh
Saturday, July 27, 2024

ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន០៤នាក់ រួមនឹងថ្នាំញៀនជាច្រើនកញ្ចប់ នៅខេត្តប៉ៃលិន

ស្តាប់អត្ថបទជាសម្លេង

ប៉ៃលិន៖ កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ បានឆ្មក់បង្ក្រាបករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនមួយករណី ដោយចាប់ខ្លួនជនសង្ស័យប្រុសស្រីចំនួ០៤នាក់ រួមនឹងម្សៅក្រាមសថ្លា សង្ស័យជាសារធាតុញៀនចំនួន១៣កញ្ចប់ធំ ទម្ងន់១៥១,៦៥ក្រាម (ថ្នាំសុទ្ធ) ដាវសាម៉ូរៃចំនួន០១ដើម ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀនចំនួន០១ ដបសម្រាប់ជក់ថ្នាំញៀនចំនួន០២ ផងដែរ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២១។ ក្រៅពីនេះ សមត្ថកិច្ចក៏រកឃើញថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ម៉ូតូចំនួន០២គ្រឿង ផងដែរ។ 

សូមបញ្ជាក់ថា ការបង្ក្រាប់ករណីគ្រឿងញៀននេះ ដឹកនាំដោយលោកវរសេនីយ៍ត្រី កុល ជួនណាត សហការណ៍ជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលស្ទឹងកាច់ បង្ក្រាបជាក់ស្តែងនៅ ភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ បច្ចុប្បន្ន ជនសង្ស័យទាំង០៤នាក់ និងវត្ថុតាងត្រូវបានយកទៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img