30 C
Phnom Penh
Saturday, July 27, 2024

ចាប់ខ្លួនជនជាតិចិន០២នាក់ និងរឹបអូសគ្រឿងញៀនជិត ១០គីឡូក្រាម នៅកណ្តាលរាជធានីភ្នំពេញ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន(ក១០)  បានចាប់ខ្លួនជនសង្ស័យជនជាតិចិនចំនួន០២នាក់ ឈ្មោះ យី យូសុង (YE YU SONG) ភេទប្រុស និងឈ្មោះ លីង វេ(LIN WEI) ភេទស្រី អាយ ៣៦ឆ្នាំ ជនជាតិចិន ព្រមទាំងចាប់យកគ្រឿងញៀនដូចខាងក្រោម៖ 

១. អ៊ិចស្តាស៊ី អឹម ឌី ម៉ា (MDMA) ០៦គីឡូក្រាម និង៥៤៦,៦៥ក្រាម 

២.  មេតំហ្វេតាមីន អាយស៍ (ICE) ១គីឡូក្រាម និង០៨៥,៣៥ក្រាម 

៣. អំហ្វេតាមីន៦០៨,៣៣ក្រាម 

៤. កេតាមីន(Ketamine) ២២៨,៨៩ក្រាម 

៥. នីមេតាហ្សេប៉ាម(Nimetazepam) ១គីឡូក្រាម និង៥០៣,៨៨ក្រាម។ 

សរុបទម្ងន់ចំនួន០៩គីឡូក្រាម និង៩៧៣,១០ក្រាម។ ក្រៅពីនេះក៏មានសារធាតុគីមី០៤គីឡូក្រាម  និង៦៨៤,៧០ក្រាមទូរស័ព្ទ០២គ្រឿង និងឧបករណ៍កែច្នៃមួយចំនួនទៀត  ផងដែរ។ 

បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាង  ត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី។ 

សូមបញ្ជាក់ថា  ប្រតិបត្តិការបង្ក្រាគ្រឿងញៀនដ៏ច្រើននេះ បានធ្វើឡើងកាលពីថ្ងៃទី០៤  ខែកញ្ញា  ឆ្នាំ២០២១  ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សារី បុត្រសត្យា និងលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរប្រឆាំងគ្រឿងញៀន(ក១០)  ដោយមានការចូលរួមពីស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងមានការសម្របសម្រួលពី  លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្រ្កាប នៅចំណុច ផ្ទះលេខ១៥B បន្ទប់លេខ២A(ខុនដូ) ផ្លូវលេខ១០៥ ស្ថិតក្នុងសង្កាត់បឺងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ៕

អត្ថបទនិងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img