34 C
Phnom Penh
Monday, February 6, 2023

ចក្រភពអង់គ្លេស ដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតលើប្រទេសអ៊ឺរ៉ង់ ជុំវិញការបង្រ្កាបលើក្រុមបាតុករ

(ឡុងដ៍)៖ ចក្រភពអង់គ្លេសនៅថ្ងៃចន្ទនេះបានសម្រេចដាក់ទណ្ឌកម្ម លើបុគ្គល និងអង្គភាពរបស់អ៊ីរ៉ង់បន្ថែមទៀត ជុំវិញការគាបសង្កត់លើប្រជាជនរបស់ខ្លួន រួមទាំងការបង្រ្កាបលើការតវ៉ាប្រឆាំងរដ្ឋាភិបាល និងការប្រហារជីវិតជនជាតិអង់គ្លេស ម្នាក់នាពេលថ្មីៗនេះផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយ​ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៣ ខែមករា​ ឆ្នាំ២០២៣។

ទណ្ឌកម្មរួមមានការបង្កកទ្រព្យសម្បត្តិរបស់រដ្ឋអាជ្ញារង លោក Ahmad Fazelian ដែលការិយាល័យការបរទេសអង់គ្លេសបាននិយាយថា គឺជាអ្នកទទួលខុសត្រូវចំពោះប្រព័ន្ធតុលាការអយុត្តិធម៌ ដែលប្រើទោសប្រហារជីវិត សម្រាប់គោលបំណងនយោបាយ។

នៅថ្ងៃចន្ទនេះ សហភាពអឺរ៉ុបក៏បានដាក់ទណ្ឌកម្មថ្មីលើប្រទេសអ៊ីរ៉ង់ផងដែរ ចំពោះការប្រើប្រាស់កម្លាំងដ៏ឃោរឃៅនិងមិនសមាមាត្រប្រឆាំងនឹងក្រុមបាតុករ។

គួរបញ្ជាក់ថា បាតុកម្មប្រឆាំងរដ្ឋាភិបាលយ៉ាងទូលំទូលាយបានផ្ទុះឡើង នៅក្នុងប្រទេសអ៊ីរ៉ង់កាលពីខែកញ្ញា បន្ទាប់ពីការស្លាប់របស់ស្ត្រីជនជាតិឃឺដ កញ្ញា Mohsa Amini ដែលត្រូវបានឃុំខ្លួនដោយប៉ូលីសសីលធម៌ ដើម្បីអនុវត្តក្រមសីលធម៌សំលៀកបំពាក់ ដែលជាកាតព្វកិច្ចលើស្ត្រីសាធារណៈអ៊ីរ៉ង់។

ការិយាល័យបរទេសចក្រក្រភពអង់គ្លេសបាននិយាយថា ឥឡូវនេះចក្រភពអង់គ្លេសបានដាក់ទណ្ឌកម្មថ្មីចំនួន៥០ហើយ លើអ៊ីរ៉ង់ ចាប់តាំងពីការស្លាប់របស់កញ្ញា Amini៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

- Advertisement -spot_imgspot_img
- Advertisement -spot_imgspot_img

អានបន្ត

spot_img
spot_imgspot_img