30 C
Phnom Penh
Saturday, July 27, 2024

ឃើញកំពូលខ្ពស់ស្រួចទៅលើ តាមពិតមុនការជួសជុលប្រាសាទបាគងបាក់បែកយ៉ាងខ្លាំងហើយកំពូលធ្វើពីឈើ

ស្តាប់អត្ថបទជាសំឡេង

ប្រាសាទបាគងមានទីតាំងស្ថិតនៅក្នុង ភូមិឪឡោក ឃុំបាគង ស្រុកបាគង ខេត្តសៀមរាប និងស្ថិតនៅចំកណ្តាលនៃ រាជធានីហរិហរល័យ ស្ថិតនៅភាគខាងត្បូងនៃប្រាសាទព្រះគោ ហើយត្រូវបានកសាងនៅក្នុងរាជកាលព្រះបាទឥន្រ្ទវរ្ម័នទី១ នៅក្នុងឆ្នាំ៨៨១។

ប្រាសាទនេះត្រូវបានចាត់ទុកជាប្រាសាទរាជ សម្រាប់ឧទ្ទិសដល់ព្រះឥសូរ ហើយក៏ឧទ្ទិសដល់អំណាចរបស់ព្រះរាជផ្ទាល់ ហើយនៅពេលព្រះអង្គយាងចូលទីវង្គត ប្រាសាទនេះត្រូវបានប្រើប្រាស់ជាផ្នូររបស់ព្រះអង្គ។ ដូចប្រាសាទលលៃ ប្រាសាទព្រះគោ និងប្រាសាទព្រៃមន្ទីរ ប្រាសាទបាគងស្ថិតក្នុងក្រុមរលួស តែ ស្ថិតចំកណ្តាលនៃទីក្រុងអង្គរទី១ ឬហរិហល័យ ដោយមានចម្ងាយប្រមាណជា ១២គ.ម ពីទីរួមខេត្តសៀមរាបបច្ចុប្បន្ន ។

បាគងជាប្រាសាទមុនគេ សាងសង់អំពីថ្មភក់ ហើយតំណាងភ្នំសុមេរុ ព្រោះស្ថិតចំកណ្តាលនៃទីក្រុងហរិហរាល័យ។ ប្រាសាទបាគងគឺជាឈ្មោះថ្មី ដែលត្រូវបានហៅនៅសម័យកណ្តាល។ ប្រាសាទនេះផ្សំពីពាក្យ ប្រាសាទ+បា+គង។ បា មានន័យ ថាអ្នកគ្រប់គ្រងលោក អ្នកថែរក្សាលោក។ រីឯពាក្យ គង មានន័យថាគឺជាវត្ថុសម្រាប់បន្លឺសម្លេងឱ្យលាន់លឺរំពងខ្លាំង ហើយត្រូវបានអ្នកមានជំនឿលើអាទិទេព ប្រើប្រាស់ដើម្បីបង្កើតជាសូរសម្លេងដាស់លាន់លឺដល់ពួកអាទិទេពទាំងអស់។ 

ប្រាសាទបាគងត្រូវបានជួសជុលឡើងវិញដោយអ្នកជំនាញបារាំងកាលពីសម័យអាណានិគម ដោយពីមុនប្រាសាទនេះមានការបាក់បែកយ៉ាងខ្លាំង ហើយកំពូលវិញ មិនមែនស្រួលទៅលើដូចដែលយើងឃើញសព្វថ្ងៃនោះទេ ពោលគឺដួលរលំទាំងស្រុង ហើយគ្របដោយដំបូងធ្វើពីឈើប៉ុណ្ណោះ៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

Join Telegram group: ឯកសារចំណេះដឹងសាធារណៈជន

អានបន្ត

spot_img