30 C
Phnom Penh
Saturday, July 27, 2024

ឃាត់រថយន្ត Hyundai ដឹកប្រេងចំនួន ៥៩កាន នៅឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង

រសៀលថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថស្រុកបូទុមសាគរ បានសហការជាមួយមន្ត្រីគយនិងរដ្ឋាករចល័ត ក.៤៨ ឃាត់ចាប់រថយន្ត Hyundai មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ2M-9841 ដឹកប្រេងចំនួន៥៩កាន (ប្រេងម៉ាស៊ូតចំនួន២៩កាន និងប្រេងសាំងចំនួន៣០កាន) នៅចំណុចផ្លូវចូលផែកោះស្តេច ស្ថិតក្នុងភូមិពាមកាយ ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង។
បច្ចុប្បន្នរថយន្ត និងទំនិញខាងលើបាននាំមករក្សាទុកជាបណ្តោះអាសន្ននៅសាខាគយនិងរដ្ឋាករខេត្តកោះកុង ដើម្បីធ្វើកំណត់ហេតុល្មើសច្បាប់គយតាមនីតិវិធីជាធរមាន៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img