32.7 C
Phnom Penh
Sunday, October 6, 2024

ឃាត់មនុស្សជាច្រើននាក់ដែលចេញពីផ្ទះមិនគោរពតាមវិធានការរដ្ឋបាលស្តីពីការបិទខ្ទប់

ខេត្តស្ទឹងត្រែង៖ មនុស្សប្រុស ស្រី ក្មេង ចាស់ ជាច្រើននាក់ ត្រូវ បានឃាត់ខ្លួននៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២១ ដោយគណ:បញ្ជាការឯកភាពក្រុងស្ទឹងត្រែង ក្នុងគ្រាដែលពួកគេបានចាកចេញពីផ្ទះដែលល្មើសនឹងវិធានការរដ្ឋបាលស្តីពីការបិទខ្ទប់ក្រុង ក្នុងកំលុងពេលវីរុសកូវីដមានការកើនឡើងជាលំដាប់។

កិច្ចប្រតិបត្តិការចុះអនុវតវិធានការខាងលើនេះ គឺសាលាក្រុងដឹកនាំដោយលោក សាយ កុសល អភិបាលក្រុងស្ទឹងត្រែង កម្លាំងអាវុធហត្ថដឹកនាំដោយឧត្តមសេនីយ៍ត្រីអៀង វ៉ាន់ឌី មេបញ្ជាការអាវុធហត្ថខេត្ត អធិការរដ្ឋានដឹកនាំដោយវរសេនីយ៍ឯកឈូក កុមល អធិការនគរបាលក្រុង ចំណែកឯមន្ទីរសុខាភិបាលដឹកនាំដោយលោកស្រី ធីណា អនុប្រធានមន្ទីរសុខាភិបាលខេត្តស្ទឹងត្រែង។

លោកសាយ កុសល អភិបាលក្រុងបានឱ្យដឹងថា តាមការណែនាំរបស់លោកម៉ុម សារឿន អភិបាលខេត្ត បានអនុញ្ញាតឱ្យក្រុងសហការជាមួយកម្លាំងសមត្ថកិច្ច និងមន្ត្រីសុខាភិបាល ចុះអប់រំជាលើកទីមួយសិនចំពោះប្រជាពលរដ្ឋទាំងឡាយណា ដែលចាកចេញពីលំនៅឋានដោយពុំមានមូលហេតុច្បាស់លាស់ ហើយចេះតែដើរចេញរហេតរហូត ដែលល្មើសទៅនឹងវិធានការរដ្ឋបាលស្តីពីការបិទខ្ទប់ក្រុងទាំងមូល ដែលមានរយ:ពេលបិទខ្ទប់១៤ថ្ងៃចាប់ពីថ្ងៃទី១៧ ខែសីហា កន្លងមក រហូតដល់ថ្ងៃទី១ ខែកញ្ញាខាងមុខនេះ។

លោកអភិបាលក្រុងបញ្ជាក់ថា សកម្មភាពថ្ងៃនេះគ្រាន់តែជាការអប់រំប៉ុណ្ណោះ តែបើមិនរាងចាលនោះទេ ពេលឃាត់បានជាលើកទីពីរ នឹងត្រូវផាកពិន័យតាមវិធានការរដ្ឋបាលចំនួនទឹកប្រាចន្លោះពីក់១លានរៀល ទៅ២លានរៀល ក្នុងមនុស្សម្នាក់ៗ ហើយនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការថែមទៀត។

សូមបញ្ញាក់ផងដែរថា បើយោងតាមប្រការ៧ នៃសេចក្តីសម្រេចរបស់សាលាខេត្ត ស្តីពីការបិទខ្ទប់ក្រុង ត្រូវបានអ្អនុញ្ញាតឱ្យបុគ្គលមួយចំនួនធ្វើដំណើរចេញចូលបាន ដូចជា នាំអ្នកជំងឺទៅមន្ទីរពេទ្យ អង្គភាពកងកម្លាំងចេញបមំពេញភារកិច្ច មន្ត្រីរាជការដែលមានលិខិតបេសកកម្មការងារ ការដឹកទំនិញ គ្រឿងឧបភោគបរិភោគ លិខិតចាក់វ៉ាក់សាំង ការដឹកបរិក្ខារវេជ្ជសាស្ត្រជាដើម។

ចំពោះគោលបំណងនៃការចុះអប់រំវិធានការរដ្ឋបាលនៅថ្ងៃនេះ គឺដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩ និងវីរុសបំលែងថ្មីប្រភេទDeltaផងដែរ ដោយសារពីមួយថ្ងៃទៅមួយថ្ងៃ មានអ្នកផ្ទុកវីរុសកូវីដ-១៩ និងវីរុសបំប្លែងថ្មីប្រភេទDeltaកើនឡើងជាលំដាប់៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img