30 C
Phnom Penh
Saturday, July 27, 2024

ឃាត់ខ្លួនជនសង្ស័យ០១នាក់ជាក់ស្ដែងគឺឆក់កាបូបយួរដៃស្ត្រីជនជាតិស្វីស

ភ្នំពេញ៖ នៅថ្ងៃទី០៨ ខែកុម្ភ: ឆ្នាំ២០២៣ វេលាម៉ោង ១៩និង ៤៥នាទី កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានសហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ក្រាបឃាត់ខ្លួនជនសង្ស័យ០១នាក់ ជាក់ស្ដែងពីបទលួច មានស្ថានទម្ងន់ទោស(ឆក់កាបូបយួរដៃជនជាតិស្វីស) ប្រព្រឹត្តបទល្មើសនៅចំណុចមុខផ្ទះលេខ៦ ផ្លូវលេខ២១៥កែងផ្លូវលេខ១៣៤ ក្រុមទី២៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យដែលសមត្ថកិច្ចចាប់បានឈ្មោះមាស រៈទិត្យ ហៅ ទី ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះមិនចាំលេខ ផ្លូវរថភ្លើង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។

ក្នុងនោះសមត្ថកិច្ចចាប់បានវត្ថុតាងមាន៖ -ម៉ូតូចំនួន ០១គ្រឿងម៉ាក Honda សេ១២៥ ស៊េរី២០២០ ពាក់ស្លាកលេខស្វាយរៀង 1O -3022 ដែលមានលេខតួនិងលេខម៉ាស៊ីន : ៤៣៥៤៤ ជារបស់ជនសង្ស័យខាងលើ ជិះធ្វើសកម្មភាពឆក់ និងកាបូបយួរដៃពណ៌ខ្មៅចំនួន១ ក្នុងនោះមាន៖ ទូរស័ព្ទដៃម៉ាក I phone XR ពណ៍ខ្មៅ , ប្រាក់ដុល្លារចំនួន១០០ដុល្លារ និងអត្តសញ្ញាណប័ណ្ណសញ្ជាតិស្វីសចំនួន១សន្លឹក (ជារបស់ជនរងគ្រោះដែលជនសង្ស័យឆក់យក)បានប្រគល់ជូនជនរងគ្រោះវិញ តាមការស្នើសុំ ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះឈ្មោះ BUHLER KARIN ភេទស្រី អាយុ ៤៦ឆ្នាំ ជនជាតិស្វីស បានដើរថ្មើជើងជាមួយស្វាមី ជាជនជាតិស្វីសដូចគ្នាទៅញ៉ាំអាហារនៅម្តុំផ្សារញ៉ែរ ក្នុងមូលដ្ឋាន សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោក។ លុះពេលជនរងគ្រោះ និងស្វាមីបានញ៉ាំអាហាររួចហើយក៏ដើរត្រឡប់ទៅសណ្ឋាគារវិញ។ ពេលមកដល់ចំណុចមុខផ្ទះលេខ៦១ ផ្លូវលេខ២១៥ កែងផ្លូវលេខ១៣៤ ក្រុមទី២៥ ភូមិ៩ សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ ស្រាប់តែមានជនសង្ស័យឈ្មោះ មាស រៈទិត្យ ហៅ ទី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ និងបក្ខពួកឈ្មោះ យ៉ាន់ សាន់ដេ ភេទប្រុស អាយុប្រហែល១៨ ឆ្នាំ ជនជាតិខ្មែរ ជិះម៉ូតូ១គ្រឿងម៉ាក Honda សេ ១២៥ ស៊េរី២០២០ ពាក់ស្លាកលេខស្វាយរៀង 1O -3022 មកពីក្រោយជនរងគ្រោះរួចហើយជនសង្ស័យឈ្មោះ យ៉ាន់ សាន់ដេ ជាអ្នកជិះពីក្រោយ ក៏បានធ្វើសកម្មភាពឆក់យកកាបូបយួរដៃជនរងគ្រោះបានសម្រេច។

ភ្លាមៗនោះជនរង គ្រោះបានស្រែកថាចោរៗ (ជាភាសាអង់គ្លេស) ដើម្បីឱ្យអ្នកជិតខាងជួយ ភ្លាមនោះក៏ត្រូវបានកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ សហការជាមួយកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលល្បាតការពារសុវត្ថិភាពនៅក្នុងមូលដ្ឋានក៏បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យឈ្មោះ មាស រៈទិត្យ ហៅ ទី និងចាប់យកវត្ថុតាងកាបូប យួរដៃរបស់ជនរងគ្រោះមកវិញ រួចបញ្ជូនជនសង្ស័យរូបនេះមកកាន់ទីស្នាក់ការប៉ុស្ដិ៍ផ្សារដេប៉ូទី២ ដើម្បីធ្វើការសាកសួរ តែម្ដង ។ ចំណែកឯជនសង្ស័យជាបក្ខពួកឈ្មោះ យ៉ាន់ សាន់ដេ បានរត់គេចខ្លួនបាត់។

បច្ចុប្បន្នជនសង្ស័យខាងលើសមត្ថកិច្ចផ្នែកជំនាញ ខណ្ឌទួលគោក បានប្រគល់ជូនទៅឱ្យការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ និង ចាត់ការបន្តតាមនីតិវិធី៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img