26 C
Phnom Penh
Saturday, July 27, 2024

ឃាតករនិយាយសារភាពថា  ដោយសារតែនិយាយទូរស័ព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក

បាត់ដំបង ៖  នៅ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ មានករណីឃាតកម្មគិតទុកជាមុន ស្ថិតនៅចំណុចក្រុមទី១ ភូមិខ្នាចរមាស ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង ដែលបង្កឡើងដោយជនសង្ស័យ ឈ្មោះ ពៅ ដារី ភេទស្រី អាយុ៤៥ឆ្នាំ រស់នៅចំណុចកើតហេតុនេះ  ដោយបានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះ ដែលជាក្មួយស្រីខ្លួនឯង មានឈ្មោះ សេង គឹមហ៊ាង អាយុ១៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ដែលកំពុងតែដេកលក់លើគ្រែ បណ្តាលឱ្យត្រូវមុខ និងក្បាល ជាច្រើនពូថៅ ស្លាប់នៅនឹងកន្លែងកើតហេតុ។
ករណីឃាតកម្មនេះ បានកើតឡើងដោយសារតែស្រ្ដី ជាម្ដាយមីងខឹងនឹងជនរងគ្រោះនិយាយទូរស័ព្ទឮៗ និងចេញចូលផ្ទះយប់ជ្រៅពេក។  ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកបវេល រៀបចំកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីបញ្ជូនបន្តទៅកាន់តុលាការខេត្តបាត់ដំបង អនុវត្តទៅតាមនីតិវិធីនៃច្បាប់៕

ដោយ៖ Puthinews

Youtube Channel: Puthi News

Telegram Channel: Puthi News

Puthinews Android app: Puthi New

អានបន្ត

spot_img