30 C
Phnom Penh
Saturday, July 27, 2024

គ.ជ.ប នឹងបើកសវនាការដោះស្រាយប្ដឹងតវ៉ាតំណាងប្រជាពលរដ្ឋចំនួន៤ រូបនៅសង្កាត់ផ្សារចាស់

្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូនដំណឹងដល់អ្នកសង្កេតការណ៍ និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ឱ្យបានជ្រាបថា គ.ជ.ប នឹងបើកសវនាការជាសាធារណៈ នារសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២២នេះ នៅទីស្ដីការ គ.ជ.ប ដើម្បីជំនុំជម្រះលើបណ្ដឹង/សំណុំរឿងលេខ ០០១ ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២។

យោងតាមសេចក្តីប្រកាសព័ត៌មានពីគ.ជ.ប កាលពីរសៀលថ្ងៃទី១៧ ខែមករា បានឲ្យដឹងថា សមាសភាពក្រុមប្រឹក្សាជំនុំជម្រះមានលោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប ជាប្រធាន លោក នុត សុខុម អនុប្រធាន គ.ជ.ប និងសមាជិក គ.ជ.ប ចំនួន ៥ រូបទៀត ជាសមាជិកក្រុមប្រឹក្សាជំនុំជម្រះ។

សូមជម្រាបជូនថា បណ្តឹងខាងលើនេះ មានកម្មវត្ថុប្ដឹងតវ៉ា នឹងសេចក្ដីសម្រេចលេខ ០០១/២២ ចុះថ្ងៃទី១៣ ខែមករា ឆ្នាំ២០២២ របស់ក្រុមប្រឹក្សាប្រជុំសម្រេចសង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដែលមានដើមបណ្ដឹងផ្ទាល់ឈ្មោះ ដួង វិចិត្រ និងជាតំណាងប្រជាពលរដ្ឋចំនួន៤ រូប៕

អត្ថបទ និងរូបភាពដោយ Puthinews

Telegram group: Puthinews

YOUTUBE | Puthinews

WEBSITE | Puthinews

អានបន្ត

spot_img