29 C
Phnom Penh
Saturday, December 14, 2024

(គ.ជ.ប) ចេញសេចក្តីប្រកាសព័ត៌មាន សម្រាប់ថ្ងៃទី១ បញ្ជាក់ពីចំនួនប្រជាពលរដ្ឋដែលបានទៅពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតថ្មី ឆ្នាំ២០២១ នៅទូទាំងប្រទេស

ស្តាប់អត្ថបទជាសំឡេង

ភ្នំពេញ៖ សម្រាប់ថ្ងៃទី១ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ សម្រាប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២១ នៅទូទាំងប្រទេស មានប្រជាពលរដ្ឋចំនួន ១០.៧៦៩នាក់។ ចំណែកអ្នកដែលត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន៣២១០នាក់ អ្នកដែលបានកែតម្រូវឈ្មោះក្នុងទិន្នន័យមានចំនួន២.១២៧នាក់ និងអ្នកដែលត្រូវបានផ្ទេរទីលំនៅនៅចូលក្នុងឃុំ-សង្កាត់ថ្មី មានចំនួន២.៦៣៣នាក់។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់គណ:កម្មាធិការជាតិរៀបចំការបោះ(គ.ជ.ប)។

សូមបញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ គិតទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ គ.ជ.ប ក៏បានស្នើដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យ ប្រសិនបើមានចំណុចខុសឆ្គង។ ទន្ទឹមនឹងនេះ ក៏បានស្នើដល់ប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០០៨) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

យោងតាមស្ថិតិប្រជាពលរដ្ឋប៉ាន់ស្មានឆ្នាំ២០២១ គ.ជ.ប. មានផែនការចុះឈ្មោះអ្នកបោះឆ្នោតថ្មីចំនួន ១.៦៣៥.៩៩០នាក់ និងលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ចំនួន៨៣.០៤៣នាក់។ រីឯការិយាល័យ បោះឆ្នោតវិញ មានចំនួន២៣.៦១១ការិយាល័យ។ ចំពោះការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ត្រូវប្រព្រឹត្តទៅចាប់ថ្ងៃទី១២ ខែតុណ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ គិតទាំងថ្ងៃសៅរ៍ ទាំងថ្ងៃអាទិត្យ រាល់ម៉ោងធ្វើការ។

ចំពោះការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ នឹងប្រព្រឹត្តទៅនាថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២៕

អត្ថបទ និងរូបភាពដោយ៖ Puthinews

អានបន្ត

spot_img
spot_img