30 C
Phnom Penh
Saturday, July 27, 2024

គ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ បណ្ដាលឱ្យសិស្សស្រីម្នាក់បានស្លាប់នៅកន្លែងកើតហេតុ យ៉ាងអាណោចអាធម្ម

ខេត្តកំពង់ឆ្នាំង៖ កុមារីម្នាក់បានស្លាប់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅវេលាម៉ោង ១និង២០នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នៅចំណុចផ្លូវប្រសប់រវាងផ្លូវជាតិលេខ៥៣ និងផ្លូវវាងក្រុង ស្ថិតនៅក្នុងភូមិគល់គុប ឃុំស្រែថ្មី ស្រុករលាប្អៀរ ខណៈដែលក្មេងស្រីរងគ្រោះជិះកង់ទៅសាលារៀន។

ប្រភពពីសមត្ថកិច្ចនគរបាល ស្រុករលាបៀរបានឲ្យដឹងថាកុមារីរងគ្រោះមានឈ្មោះ វ៉ាត ធាណាន់ អាយុ ១៤ ឆ្នាំមានទីលំនៅភូមិគល់គុប ឃុំស្រែថ្មីស្រុករលាបៀរ។ មុនពេលកើតហេតុកុមារីរងគ្រោះបានជិះកង់ទៅសាលារៀនតាមបណ្ដោយផ្លូវជាតិលេខ ៥៣ពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុដែលជាផ្លូវខ្វែងទិសរវាងផ្លូវវាងក្រុងនិងផ្លូវជាតិលេខ៥៣ ក៏ស្រាប់តែមានរថយន្តម៉ាក់ហាយឡិនដឺ ១គ្រឿងពណ៌ស្ករ ពាក់ស្លាកលេខ ពោធិ៍សាត់ 2B.7606 បើកបរដោយជនពុំស្គាល់ឈ្មោះ ក្នុងដំណើរពីត្បូង ទៅជើងក្នុងល្បឿនលឿន បណ្ដាលឲ្យបុកក្មេងស្រីរងគ្រោះ ស្លាប់នៅកន្លែង ។ ក្រោយពេលកើតហេតុសមត្ថកិច្ចបានទៅដល់ធ្វើការវាស់វែង និងបានប្រគល់សពកុមារីរងគ្រោះទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ចំណែក អ្នកបើកបរ រថយន្តបានរត់គេចខ្លួនបាត់ដោយទុករថយន្តចោល។

គួររំលឹកដែរថា នេះជាករណី គ្រោះថ្នាក់ចរាចរណ៍ថ្មីទៀតហើយ លើផ្លូវវាងក្រុង ប្រសប់ជាមួយផ្លូវជាតិលេខ 53 ដែលគិតមកដល់ពេលនេះមានចំនួន៨ករណីហើយ ចាប់តាំងពីបើកឱ្យដំណើរការពីថ្ងៃទី ២ដល់ថ្ងៃទី ១៨ ខែមករានេះ៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img