ស្តាប់អត្ថបទជាសំឡេង
ភ្នំពេញ៖ រយ:ពេល១៥ថ្ងៃនៃពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ក្នុងរាជធានីភ្នំពេញ ចំនួនគ្រោះថ្នាក់ចរាចរណ៍មានការថយចុះ ១២ករណី ធៀបរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២០។ នេះបើយោងតាមការឱ្យដឹងពី លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១។
លោកវរសេនីយ៍ឯក សាន សុខសីហា បានបញ្ជាក់ថា រយ:ពេល១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២១ ដែលបានបញ្ចប់ទៅថ្មីៗនេះចំនួនគ្រោះថ្នាក់ចរាចរណ៍ក្នុងរាជធានីភ្នំពេញបានកើតឡើងចំនួន៣៣ករណី ធៀបនឹងរយ:ពេលដូចគ្នាកាលពីឆ្នាំ២០២០ ដែលមានចំនួន ៤៥ករណី ថយចុះចំនួន ១២ករណី ស្មើនឹង ២៧%។
ចំពោះចំនួនអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងរយ:ពេល ១៥ថ្ងៃ ក្នុងអំឡុងពេលបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ មានចំនួន ១០នាក់ មានការថយចុះ ៤នាក់ ធៀបនឹងឆ្នាំ២០២០ រីឯអ្នករងរបួសធ្ងន់ស្រាលមានចំនួន ៣៥នាក់ មានការថយចុះជាងឆ្នាំមុនចំនួន ៥នាក់៕
អត្ថបទ និងរូបភាពដោយ ៖Puthinews