32 C
Phnom Penh
Sunday, December 8, 2024

គ្រួសារអ្នកភ្នំពេញបរិច្ចាគសត្វខ្លាឃ្មុំ២ក្បាល បន្ថែមទៀតដល់ក្រុមសង្គ្រោះសត្វព្រៃ ដើម្បីការពារ និងអភិរក្ស

ភ្នំពេញ៖ អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បានឱ្យដឹងនៅថ្ងៃទី០៣ ខែកញ្ញានេះថា កាលពីខែមុន ពលរដ្ឋ ម្នាក់រស់នៅរាជធានីភ្នំពេញបានបរិច្ចាគខ្លាឃ្មុំធំចំនួន០២ក្បាល ក្រុមសង្គ្រោះសត្វព្រៃ ដើម្បីការពារ និងអភិរក្ស។

ខ្លាឃ្មុំនោះបានរងរបួសហើយត្រូវបាននាំទៅប្រគល់ឱ្យដៃគូសហការរបស់អង្គការ Free the Bears  ដើម្បីស្តារនីតិសម្បទានៅដែនជម្រករបស់ពួកគេនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅ។ 

សូមបញ្ជាក់ថា ក្នុងលក្ខខណ្ឌសុំមិនបញ្ជេញឈ្មោះ ពលរដ្ឋដដែលនេះ កន្លងមកធ្លាប់បានបរិច្ចាគខ្លាឃ្មុំចំនួន០២ក្បាល រួចមកហើយ ដល់ក្រុមជួយសង្គ្រោះសត្វព្រៃបន្ទាន់។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ទៅលើសត្វព្រៃនៅកម្ពុជា៕

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img
spot_img