30 C
Phnom Penh
Saturday, July 27, 2024

គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនថ្នាក់ទី៩ និងទី១២ទាំងអស់នឹងអាចបើកដំណើរការឱ្យសិស្សាឡើងវិញចាប់ពីថ្ងៃ១៥ខែកញ្ញានេះ

ស្តាប់អត្ថបទជាសម្លេង

ភ្នំពេញ៖ គ្រឹះស្ថានសិក្សារដ្ឋ និងឯកជនទាំងអស់ នឹងត្រូវបើកឱ្យដំណើរការឱ្យសិស្សបានចូលរៀនឡើងវិញ ចាប់ពីថ្ងៃ១៥ខែ ខែកញ្ញា ឆ្នាំ២០២១ តទៅ ក្រោយពីខកខានអស់រយៈពេលជាង៧ខែមកហើយ ដោយសារការរាតត្បាតជំំងឺកូវីដ-១៩។ 

ការបើកគ្រឹះស្ថានសិក្សាឡើងវិញនេះ លុះត្រាតែគ្រឹះស្ថានទាំងនោះ បានបំពេញលក្ខន្តិកៈ គ្រប់គ្រាន់របស់ក្រសួងសុខាភិបាល ដែលជឿជាក់ថា មិនមានការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ នេះបើយោងតាមការបញ្ជាក់ដោយ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២១ ជាមួយអាជ្ញាធរខណ្ឌទាំង១៤ មន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ មន្ទីរសុខាភិបាល និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ទន្ទឹមនឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនេះ លោក ឃួង ស្រេង បានប្រាប់ដល់មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ត្រូវសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ដើម្បីធ្វើតេស្តរហ័សទៅលើគ្រូបង្រៀន បុគ្គលិកសិក្សាទាំងអស់ ដោយត្រូវចាប់ផ្ដើមអនុវត្តការងារនេះចាប់ពីថ្ងៃទី១០ ខែកញ្ញា តទៅ។ បើអនុវត្តបតាមលក្ខន្តិកៈបានល្អប្រសើរហើយនោះ គ្រឹះស្ថានសិក្សានោះ នឹងដំណើរការសិក្សាឡើងវិញបាន។ ចំពោះគ្រឹះស្ថានសិក្សាឯកជនទាំងអស់ ត្រូវធ្វើពាក្យស្នើសុំបើកគ្រឹះស្ថានសិក្សារបស់ខ្លួនឡើងវិញ ទៅរដ្ឋបាលរាជធានីភ្នំពេញ ហើយក្រោយពីរដ្ឋបាលរាជធានីភ្នំពេញពិនិត្យឃើញថា បានបំពេញនូវលក្ខន្តិកៈ ដែលរដ្ឋបាលរាជធានីភ្នំពេញជំរុញឱ្យអនុវត្តបានល្អប្រសើរហើយនោះ គ្រឹះស្ថានទាំងនោះនឹងទទួលបានការអនុញ្ញាតពីរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យបើកដំណើរការសិក្សាជាធម្មតាឡើងវិញ។

លោក ឃួង ស្រេង បានបន្តទៀតថា ការបើកសាលារៀននេះ ជាជំហានដំបូងមួយនៃការបើកឱ្យដំណើរការឡើងវិញវិស័យផ្សេងៗទៀត មានន័យថា បើការបើកឱ្យដំណើរការសិក្សាតាមគ្រឹះស្ថានអប់រំទាំងអស់ ដំណើរការល្អហើយនោះ នឹងអាចបន្តបើកឡើងវិញនូវវិស័យទេសចរណ៍ជាបន្តបន្ទាប់ទៀតផងដែរ។

អត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img