38 C
Phnom Penh
Monday, April 22, 2024

គ្រាន់តែរឿងដណ្តើមម៉ូយគ្នា ក្រុមម៉ូតូឌុប និងក្រុមផាអាប់ បង្កហិង្សាវាយតប់គ្នា នៅទ្វារអន្តរជាតិប៉ោយប៉ែត

បន្ទាយមានជ័យ៖ ក្រុមម៉ូតូឌុបនិងក្រុមផាអាប់ បង្កហិង្សាវាយតប់គ្នារឿងដណ្តើមម៉ូយនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតកើតឡើងនៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ការបើកឆាកប្រយុទ្ធគ្នានេះឃើញសកម្មភាពវ៉ៃតប់គ្នារវាងក្រុមម៉ូតូឌុប និងក្រុមផាអាប់មាន២ក្រុម មានគ្នាជិត៥០នាក់មានដំបង និងទាត់ធាក់គ្នាពេញមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ភ្លាមៗឃើញកម្លាំងនគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត បានចេញអន្តរាគមន៍ដោយហាមឃាត់បំបែកហ្វូងមិនអោយវ៉ៃគ្នាដែលធ្វើអោយប៉ះពាល់សន្តិសុខ និងសណ្តាប់ធ្នាប់។ ក្រុមម៉ូតូឌុបបានប្រាប់ថា មូលហេតុដែលប្រើហិង្សាវ៉ៃតប់គ្នានេះកើតចេញពីការដណ្តើមម៉ូយគ្នា រវាងក្រុមផាអាប់បានដណ្តើមភ្ញៀវពីក្រុមម៉ូតូឌុប ទើបបង្កហិង្សាកើតឡើងឈានដល់ក្រុមម៉ូតូឌុប និងផាអាប់វ៉ៃគ្នាព្រោះកន្លងមកធ្លាប់បានទំនាស់ដណ្តើមម៉ូយគ្នាបានកើតឡើង២ទៅ ៣ដងហើយតែទំនាស់ត្រឹមពាក្យសំដី។

ដោយឡែកក្រុមផាអាប់បានបញ្ជាក់ស្រដៀងគ្នាថា កើតចេញពីរឿងដណ្តើមម៉ូយគ្នាហើយបង្កឱ្យមានហិង្សាកើតឡើងឈានដល់វ៉ៃតប់គ្នាហើយមានអ្នករបួស។

មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានប្រាប់ថា៖ ការប្រទូស្តរាយរវាងក្រុមម៉ូតូឌុប និងក្រុមផាអាប់ដែលវ៉ៃតប់អ្នកបង្កជាហិង្សាកើតឡើងក្នុងបរិវេណច្រកទ្វារអន្តរជាតិប៉ោយប៉ែតនេះកម្លាំងបានធ្វើអន្តរាគមន៍រំសាយពួកគាត់អោយពញ្ឈប់សកម្មភាពវ៉ៃតប់គ្នាភ្លាមៗ។

មន្ត្រីនគរបាលអន្តោប្រវេសន៍បានបញ្ជាក់ថា៖ មូលហេតុដែលបង្កជាហិង្សារវាងក្រុមម៉ូតូឌុប និងក្រុមផាអាប់ដែលវ៉ៃតប់គ្នានេះព្រោះតែរឿងដណ្តើមម៉ូយគ្នាទើបបង្កហិង្សាកើតឡើងវ៉ៃតប់គ្នា ហើយកម្លាំងជំនាញកំពុងស្រាវជ្រាវរកអ្នកដែលបង្កហិង្សាវ៉ៃតប់គ្នាដើម្បីហៅធ្វើកិច្ចសន្យាណែនាំអប់រំអោយបញ្ឈប់សកម្មភាពដែលធ្វើអោយប៉ះពាល់សន្តិសុខនិងសណ្តាប់ធ្នាប់និងសុវត្ថិភាពភ្ញៀវជាតិនិងអន្តរជាតិដែលចេញចូលតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត។

ភ្ញៀវជាតិដែលឆ្លងកាត់ឃើញសកម្មភាពបានប្រាប់ថា៖សកម្មភាពវ៉ៃតប់បង្កហិង្សារវាងក្រុមម៉ូតូឌុបនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ធ្វើអោយភ្ញៀវជាតិអន្តរជាតិដែលចេញ.ចូលមានព្រួយបារម្មពីសត្ថភាព ហើយសុំរៀបចំសណ្តាប់ធ្នាប់មិនត្រូវប្រទាញប្រទង់ភ្ញៀវដែលធ្វើអោយប៉ះពាល់សុវត្ថិភាព៕

ដោយ៖ Puthinews

Telegram Channel: Puthi News

Puthinews Android app: Puthi News

Youtube Channel: Puthi News

អានបន្ត

spot_img