30 C
Phnom Penh
Saturday, July 27, 2024

គ្រាន់តែខ្វះលុយ២០០រៀលសោះ ក៏ក្លាយជាហិង្សារ រវាងស្ត្រីភេទី៣ និងអ្នកដឹកជញ្ជូនអាហារ នៅខេត្តព្រះសីហនុ

ស្តាប់អត្ថបទជាសម្លេង

ព្រះសីហនុ៖ ជម្លោះរវាងស្ត្រីភេទី៣ និងអ្នកដឹកជញ្ជូនអាហារ បានក្លាយទៅជាជម្លោះ បង្កជាហិង្សារដាក់គ្នា ឈានទៅដល់ការដោះស្បែកវាយក្បាល និងប្រទាញប្រទង់ រហូតរបូតសម្លៀកបំពាក់ ផ្អើលពេញផ្លូវ ដោយផ្តើមចេញពីរឿងខ្វះលុយចំនួន២០០រៀល ប៉ុណ្ណោះ។ ករណីនេះស្ថិតនៅតាមបណ្តោយផ្លូវឯករាជ្យ (ជិតតុលាការចាស់)ស្ថិតក្នុងសង្កាត់៤ ខេត្តព្រះសីហនុ នៅវេលាម៉ោង ៩:៣០នាទីយប់ ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២១។ 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ ក្រុមនារីភេទទី៣ (LADY BOY) បានធ្វើការបញ្ជារទិញទំនិញពីក្រុមហ៊ុនដឹកជញ្ជូនមួយកន្លែង។ បន្ទាប់ពីបញ្ជារទិញរួច ភ្នាក់ងារដឹកជញ្ជូនបានយកទំនិញនោះទៅឱ្យភ្ញៀវ(ភេទទី៣) នៅទីតាំងខាងលើ ខណៈកំពុងគិតលុយ ស្រាប់តែភាគីខាងភេទទី៣ ខ្វះលុយចំនួន២០០រៀល ទើបក្លាយទៅជាការតវ៉ាមិនត្រូវរ៉ូវគ្នា និងឈានដល់ការទប់អារម្មណ៍មិនជាប់ ទើបភាគីខាងភេទទី៣ ប្រើហិង្សារទៅលើភ្នាក់ងារដឹកជញ្ជូនតែម្តង។ 

តាមការបញ្ជាក់ពីភ្នាក់ងារដឹកជញ្ជូន បានលើកឡើងថា ពេលខ្លួនដឹកទំនិញឱ្យភ្ញៀវ ភាគីខាងភេទទី៣ បានខ្វះលុយចំនួន២០០រៀល ប៉ុន្តែខ្លួនមិនបានទារនោះទេ ប្រហែលជា២០នាទីក្រោយ ស្រាប់តែភាគីខាងភេទទី៣ បានខលមកខ្លួនដោយថា ខ្លួនមានខ្វះកន្ទុយ៨ពាន់រៀល តែខ្លួនបានបដិសេដ រួចនិយាយថា មានតែបងខ្វះខ្ញុំ២០០រៀលវិញ។ ភ្លាមៗនោះភាគីខាងភេទទី៣ ក៏ហៅឱ្យមកយក ខ្លួនក៏បានទៅយកតាមសម្តី ទើបកើតជារឿងតែម្តង។

សូមបញ្ជាក់ថា ភាគីខាងភេទទី៣ បានប្រើស្បែកជើងវាយទៅកាន់ភ្នាក់ងារដឹកជញ្ជូន មួយសន្ទុះក្រោយមក ភាគីខាងដឹកជញ្ជូនអស់អំណត់ ក៏វាយតបទៅវិញ ដោយការវាយប្រទាញប្រទង់គ្នា រហូតរបូតសម្លៀកបំពាក់ភេទទី៣ បង្ហាញកេរ្តិ៍ខ្មាស់កណ្តាលទីសាធារណៈ។ ជុំវិញករណីនេះ សមត្ថកិច្ចប៉ុស្តិ៍សង្កាត់៤ បានចុះធ្វើការអន្តរាគម និងធ្វើការឃាត់ខ្លួនភាគីទាំងសងខាង ដោយបញ្ជូនទៅកាន់ប៉ុស្តិ៍សង្កាត់៤ ដើម្បីធ្វើការសម្របសម្រួលគ្នា ទៅតាមនីតិវិធីច្បាប់ផងដែរ៕

ត្ថបទ និងរូបភាពដោយ៖ Puthi News

អានបន្ត

spot_img